ថ្ងៃទី៣ខែមីនា លោកWangXiaotaoប្រធានទីភ្នាក់ងារអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសចិនបានថ្លែងនៅក្រុងប៉េកាំងថា ចាប់ពីបានបង្កើតឡើងកាលពីឆ្នាំ២០១៨មក ទីភ្នាក់ងារអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសចិនបានប្រកាន់ខ្ជាប់ទស្សនៈសច្ចៈនិងផលប្រយោជន៍ដ៏ត្រឹមត្រូវ ធ្វើការផ្លាស់ប្តូរអន្តរជាតិយ៉ាងទូលំទូលាយ ដើម្បីបន្តផ្តល់ជំនួយឧបត្ថម្ភតាមលទ្ធភាពរបស់ខ្លួនដល់ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើន ហេតុដូច្នេះ ទទួលបានការកោតសរសើរយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ។
លោកWangXiaotaoបានថ្លែងទៀតថា ប្រទេសចិននៅតែជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ការអភិវឌ្ឍរវាងតំបន់និងតំបន់ ទីក្រុងនិងជនបទគ្មានតុល្យភាព ពោលគឺនៅតែមានភារកិច្ចយ៉ាងធ្ងន់ធ្ងរក្នុងការអភិវឌ្ឍនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនដដែល ។ការផ្តល់ជំនួយឧបត្ថម្ភដល់បរទេសរបស់ប្រទេសចិននឹងប្រកាន់ខ្ជាប់គោលការណ៍ស្តីពីការផ្តល់ជំនួយឧបត្ថម្ភតាមលទ្ធភាពរបស់ខ្លួននិងផ្តល់ជំនួយឧបត្ថម្ភយ៉ាងពេញទំហឹង ។ប្រទេសចិននឹងធានាដល់ការចំណាយប្រាក់ឧបត្ថម្ភរបស់ខ្លួនឲ្យបានត្រឹមត្រូវសូម្បីតែមួយកាក់មួយសេន៕