郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសនិ្នបាតលើកទីពីរនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បើកកិច្ចប្រជុំត្រៀម

2019-03-04 15:30:32 cri

      រសៀល​ថ្ងៃទី ៤ ខែ​មីនា មហា​សនិ្នបាត​លើក​ទី​ពីរ​នៃ​សភា​​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បាន​បើក​​កិច្ច​ប្រជុំ​ត្រៀម​នៅ​វិមាន​សភា​ប្រជាជន​ចិន​ក្រុង​ប៉េកាំង ។

      កិច្ច​ប្រជុំ​ត្រៀម​បាន​សម្រេច​​របៀបវារៈ​នៃ​មហា​សនិ្នបាត​តាម​រយៈ​ការ​បោះ​ឆ្នោត​មាន​ជា​អាទិ៍ ៖មហា​សនិ្នបាត​លើក​ទី​ពីរ​នៃ​សភា​​តំណាង​​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​នឹង​ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​ការងារ​រដ្ឋាភិបាល ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​ស្តីអំពី​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ជាតិ​ចិន​ឆ្នាំ ២០១៨ និង​សេចកី្ត​ព្រាង​នៃ​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ជាតិ​ចិន​ឆ្នាំ ២០១៩ ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​ស្តីអំពី​ការ​អនុវត្ត​ថវិកា​រដ្ឋាភិបាល​មជ្ឈិម​និង​រដ្ឋបាល​មូលដ្ឋាន​ឆ្នាំ ២០១៨ និង​សេចកី្ត​ពង្រាង​អំពី​ថវិកា​រដ្ឋាភិបាល​មជ្ឈិម​និង​រដ្ឋបាល​មូលដ្ឋាន​​ឆ្នាំ ២០១៩ ពិនិត្យ​ពិភាក្សា​លើ​សំណើ​​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ស្តីអំពី​សេចក្តី​ព្រាង​ច្បាប់​អំពី​ការ​វិនិយោគទុន​​របស់​ពាណិជ្ជករ​បរទេស​ ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​ការងារ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​ការងារ​របស់​តុលាការ​ប្រជាជន​កំពូល​​នៃ​ប្រទេស​ចិន និង​ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​ការងារ​នៃ​សាលា​អយ្យការ​ប្រជាជន​កំពូល​នៃ​ប្រទេស​ចិន​ជាដើម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស