ថ្ងៃទី ៣ ខែមីនា ក្នុងពិធីបើកមហាសនិ្នបាតលើកទីពីរនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានថ្លែងបូកសរុកលទ្ធផលការងារ៧ចំណុចក្នុងឆ្នាំ២០១៨ក្នុងខណៈធ្វើសេចក្តីរាយការណ៍ជូនគណៈកម្មាធិការអន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនមានជាអាទិ៍៖
- ពង្រឹងនវានុវត្តន៍ខាងទ្រឹស្តីថ្មី ដើម្បីពង្រឹងនិងពង្រីកមូលដ្ឋានផ្នែកគំនិតនិងនយោបាយរួម។
- រំលេចលក្ខណៈពិសេសជាអង្គភាពប្រឹក្សាយោបល់ពិសេស ដើម្បីបង្ហាញដោយពេញលេញនូវឧត្តមភាពក្នុងការដើរតួនាទីទិសដៅពីរ។
- ប្រមូលផ្តុំភារកិច្ចគន្លឹះ ដើម្បីធ្វើការពិភាក្សាផ្នែកនយោបាយជុំវិញការទទួលបានជ័យជន្នះ ក្នុងការងារតស៊ូទាំង៣និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
- ប្រកាន់ខ្ជាប់នូវការបំពេញតួនាទីដើម្បីប្រជាជននិងជំរុញការកែលម្អជីវភាពរស់នៅរបស់ប្រជាជននិងការអភិវឌ្ឍនៃសង្គម។
- សកម្មអនុវត្តការងារប្រាស្រ័យទាក់ទងមេត្រីភាពជាមួយបរទេសដើម្បីបង្កើតបរិយាកាសខាងក្រៅដ៏ល្អប្រសើរ។
- បង្កើនកិច្ចកសាងសភាប្រឹក្សានយោបាយប្រជាជនយ៉ាងប្រាកដប្រជាតាមរយៈស្មារតីកំណែទម្រង់និងនវានុវត្តន៍ ៕