ថ្ងៃទី ៣ ខែមីនា ក្នុងពិធីបើកមហាសនិ្នបាតលើកទីពីរនៃសភាប្រឹក្សានយោបបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានលើកទិសដៅការងារ៦ចំណុចសម្រាប់សភាប្រឹក្សានយោបាយអនុវត្តក្នុងឆ្នាំ ២០១៩មានជាអាទិ៍៖
ទីមួយ ប្រកាន់ខ្ជាប់ការចាត់ទុកការរៀនសូត្រនិងការអនុវត្តគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិនក្នុងយុគសម័យថ្មីរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនជាការងារអាទិភាពនិងសំខាន់បំផុត ។
ទីពីរ លើកមតិយោបល់និងប្រឹក្សានយោបាយពាក់ព័ន្ធភារកិច្ចស្នូលរបស់បក្សនិងរដ្ឋ
ទីបី ពង្រឹងការងារសាមគ្គីភាពថែមមួយកម្រិតទៀត ។
ទីបួន រួមចំណែកជាតម្រិះបញ្ញានិងកម្លាំងកាយចិត្តដើម្បីបម្រើដល់កិច្ចការទូតដែលមានលក្ខណៈពិសេសប្រទេសចិន ។ សកម្មបំពេញទស្សនកិច្ចជាន់ខ្ពស់គ្នាទៅវិញទៅមក ច្នៃប្រឌិតថ្មីនូវយន្តការសម្រាប់ធ្វើកិច្ចការទូតសាធារណៈនិងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ ។
ទីប្រាំ ខិតខំកសាងសភាប្រឹក្សានយោបាយប្រជាជនយ៉ាងប្រាកដប្រជា ។
ទីប្រាំមួយ ត្រៀមរៀបចំសកម្មភាពអបអរសាទរខួបទី៧០នៃការបង្កើតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ៕