រសៀលថ្ងៃទី៤ ខែមីនា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានទៅសួរសុខទុក្ខសមាជិកនៃមជ្ឈដ្ឋានវប្បធម៌វិចិត្រសិល្បៈនិងសង្គមវិទ្យាដែលអញ្ជើញមកចូលរួមមហាសនិ្នបាតលើកទីពីរនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ លោក ស៊ី ជីនភីងក៏បានចូលរួមសនិ្នសីទក្រុមការងារពាក់ព័ន្ធ ព្រមទាំងបានត្រង់ស្តាប់មតិយោបល់និងសំណើរបស់សមាជិកទៀតផង ៕