邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតលើកទី ២ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ នឹងបើកធ្វើឡើងនៅប៉េកាំងនៅថ្ងៃទី ៣ ខែមីនា

2019-03-02 15:36:19 cri

      មហាសន្និបាត​លើក​ទី ២ ​នៃ​សភា​​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១៣​ នឹង​បើក​ធ្វើ​ឡើង​​នៅ​វិមាន​ប្រជាជន​ដែល​ស្ថិតនៅ​ក្រុងប៉េកាំង​ប្រទេស​ចិន​នៅ​វេលាម៉ោង ៣ ​ម៉ោងប៉េកាំង​ នា​រសៀល​ថ្ងៃទី ៣ ​ខែមីនា​។

      ក្នុង​ឱកាស​​នៃ​ការប្រារព្ធ​ធ្វើ​មហាសន្និបាត​នេះ  ​​វិទ្យុ​អន្តរជាតិ​ចិន​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​ធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​​ជាសំឡេង​​ដោយ​ភាសា​ចិន​កុកងឺ​និង​ភាសា​អង់គ្លេស​​​ តាមរយៈ​​​វិទ្យុ​ភាសា​ចិន​​ពិភពលោក ​និង​​វិទ្យុ​ភាសា​អង់គ្លេស​ពិភពលោក​ ​។ ​ជាមួយគ្នានេះ ​ក៏​នឹង​ផ្សព្វផ្សាយ​តាម​រយៈ​​​គេហទំព័រ​​​ Chinese.cri.cn ​​, គេហទំព័រ​ Chinaplus.cri.cn ជាដើម ។​ ​ចំណែក​​កម្មវិធី APP ​ឈ្មោះ ChinaPlus  ​ក៏​នឹង​បង្ហោះ​ព័ត៌មាន​ទាន់ហេតុការណ៍​​មានពាក់ព័ន្ធ​​​ផង​ដែរ។​​ 

      សម្រាប់​គេហទំព័រ ​www.cri.cn ​នឹង​ធ្វើ​ការផ្សាយ​ផ្ទាល់​​ជា​វិដេអូ​ សម្រាប់​កិច្ចដំណើរការ​​មហាសន្និបាត​ទាំង​មូល​ផង​ដែរ​​​​៕​​​

 

Link      中文      ENG

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស