孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតលើកទីពីរនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣នឹងធ្វើឡើងនៅថ្ងៃទី៣ខែមីនានៅក្រុងប៉េកាំង

2019-03-01 12:54:24 cri

    កាលពី​ថ្ងៃទី២៨​ខែកុម្ភៈ ​សន្និសីទ​លើកទី៥​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​បាន​បើកធ្វើ​នៅក្រុង​ប៉េកាំង ​លោក​វ៉ាងយ៉ាង​ សមាជិក​អចិន្ត្រៃយ៍នៃ​ការិយាល័យ​នយោបាយ​នៃ​កណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និងជា​ប្រធាន​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​បាន​អញ្ជើញ​ចូលរួម​ពិធីសម្ពោធ​បើក ។

    សន្និសីទ​បាន​ពិនិត្យ​ពិភាក្សា​និងអនុម័ត​សេចក្តីសម្រេច​ស្តីពី​ការបើកធ្វើ​មហាសន្និបាត​លើកទីពីរ​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី១៣ ​។ តាម​សេចក្តី​សម្រេចនេះ​ មហាសន្និបាត​លើកទីពីរ​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី១៣​នឹងធ្វើឡើង​នៅថ្ងៃទី៣​ខែមីនា​ឆ្នាំ២០១៩​នៅក្រុង​ប៉េកាំង ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស