徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនមជ្ឈដ្ឋាននានានៃហុងកុងជជែកគ្នាពីការអនុវត្តផែនការអភិវឌ្ឍមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ

2019-02-28 15:39:36 cri

    ផែនការ​អភិវឌ្ឍ​មហាតំបន់​ឈូងសមុទ្រ​ក្វាងតុង ហុងកុង​និង​ម៉ាកាវ​ដែលប្រកាស​នាពេល​កន្លងទៅ​ថ្មីៗ​នេះ​បាន​លើកឡើងថា​នឹង​រួមគ្នា​កសាង​វេទិកា​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​ក្វាងតុង ហុងកុង​និង​ម៉ាកាវ ពន្លឿន​លើកកម្ពស់​ការអភិវឌ្ឍ​និង​កសាង​វេទិកា​សំខាន់ៗ ដូចជា​តំបន់អភិវឌ្ឍ​Qianhai​ក្រុង​Shenzhen​ជាដើម ដើម្បី​ណែនាំ​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​រវាង​ក្វាងតុង ហុងកុង​និង​ម៉ាកាវ ។ ឥស្សរជន​មជ្ឈដ្ឋាននានា​នៃហុងកុង​បាន​ថ្លែងថា គួរតែ​ក្តាប់ជាប់​នូវឱកាស​អភិវឌ្ឍន៍​ដ៏ធំធេង​ក្នុងការអភិវឌ្ឍ​មហាតំបន់​ឈូងសមុទ្រ​ក្វាងតុង ហុងកុង​និង​ម៉ាកាវ ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ហុងកុង​និង​Shenzhen​កាន់តែ​ស៊ីជម្រៅ ។

    លោក​Lau Pingcheung ប្រធាន​សម្ព័ន្ធ​ភាពជំនាញ​វិជ្ជាជីវៈ​ហុងកុង​បានបង្ហាញ​នូវភាពជឿជាក់ថា ការបង្កើន​ការតភ្ជាប់គ្នា​ជាមួយ​ចិនដីគោក​គឺសំខាន់​ណាស់​សម្រាប់​ហុងកុង ។ តំបន់អភិវឌ្ឍ​Qianhai​អាចផ្តល់ឲ្យ​យើង​នូវ​ឱកាសថ្មី​និង​វេទិកាថ្មី​មួយ​សម្រាប់​អ្នកជំនាញ​របស់ហុងកុង​អាច​ស្វែងរក​ឱកាស​និង​ការអភិវឌ្ឍ​ថែមទៀត​ក្នុង​មហាតំបន់​ឈូងសមុទ្រ​ក្វាងតុង ហុងកុង​និង​ម៉ាកាវ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស