马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលចិនរៀបចំពីធីបដិសណ្ឋារកិច្ចអបអរសាទរឆ្នាំថ្មីប្រពៃណីចិនសម្រាប់អ្នកសារព័ត៌មានអន្តរជាតិប្រចាំនៅប្រទេសចិនឆ្នាំ២០១៩បានធ្វើឡើងនៅក្រុងប៉េកាំង

2019-01-18 15:39:24 cri

      យប់ថ្ងៃ​ទី​១៧​ខែ​មករា ​ពីធី​បដិសណ្ឋារកិច្ច​អបអរ​សាទរ​ឆ្នាំថ្មី​ប្រពៃណីចិន​សម្រាប់​អ្នក​សារព័ត៌មាន​អន្តរជាតិ​ប្រចាំ​នៅ​ប្រទេស​ចិន​ឆ្នាំ២០១៩បាន​ប្រារព្វ​ធ្វើ​​ឡើង​នៅ​ក្រុង​ប៉េកាំង។

     លោកQinGangអនុរដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​ថ្លែង​ថា ​នៅឆ្នាំ២០១៨ ​ការ​បើក​ទូលាយ​និង​ឈ្នះ-ឈ្នះ​របស់​ប្រទេស​ចិន​បាន​អំណោយផល​ដល់​ពិភពលោកទាំង​មូល។​នៅ​ឆ្នាំ​២០១៩ ​ប្រទេស​ចិន​នឹង​ជំរុញ​យ៉ាង​សកម្ម​នូវ​កិច្ច​កសាង​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ ​ហើយ​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​នឹង​បន្ត​ធ្វើ​ត​ទៅ​ទៀត។​ប្រទេស​ចិន​នឹង​បន្ត​ជំរុញ​បង្កើត​សហគមន៍​រួម​វាសនា​នៃ​មនុស្ស​ជាតិ ​និង​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បង្កើត​ពិភពលោក​មួយ​ដែល​កាន់តែ​មាន​ភាព​រុងរឿង​និង​ល្អបវរ ​ហើយ​ក៏​រំពឹង​ទុក​ថា​អ្នក​សារ​ព័ត៌មាន​អន្តរជាតិ​បង្ហាញ​ឲ្យ​ពិភពលោក​បាន​​ឃើញ​​ពី​ប្រទេស​ចិន​ដែល​ប្រកប​ដោយ​សត្យានុម័តនិង​គ្រប់ជ្រុងជ្រោយ​ដ៏​ពិតប្រាកដ​មួយ។

អ្នកបកប្រែ:马小青
ប្លុកពិសេស