ថ្ងៃទី១៧ខែមករា សកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងធ្វើកិច្ចសហប្រតិបត្តិការមួយចំនួនរវាងចិននិងអាស៊ានឆ្នាំ២០១៩បានធ្វើឡើងនៅក្រុងប៉េកាំង។សកម្មភាពនេះមានគោលបំណងជំរុញទំនាក់ទំនងមេត្រីភាពសុខដុមរមនានិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ានដែលបានបន្តធ្វើរយៈពេល២០ឆ្នាំមកហើយ។
ប្រធានតាមវេននៃគណៈកម្មាធិការអាស៊ានប្រចាំក្រុងប៉េកាំងបានថ្លែងថា ក្នុងរយៈពេលយូរមក ហើយប្រទេសចិនជាប្រទេសជិតខាងល្អ មិត្តភក្តិល្អនិងដៃគូល្អរបស់អាស៊ាន។អាស៊ានស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយរបស់ប្រទេសចិនដែលរួមចំណែកដល់សន្តិភាពនិងវិបុលភាពក្នុងតំបន់។