កិច្ចសន្ទនាស្តីពីឱកាសពាណិជ្ជកម្មក្នុងតំបន់អាស៊ានឆ្នាំ ២០១៩ បានប្រារព្ធឡើងនៅក្រុងប៉េកាំងកាលពីថ្ងៃទី ១៧ ខែមករា។
លោក Xu Ningning នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចរវាងចិននិងអាស៊ានបានថែ្លងថា នៅឆ្នាំ ២០១៩ ប្រទេសចិននិងអាស៊ាននឹងបន្តបើកទូលាយទីផ្សារ ក៏ដូចជាលើកកម្ពស់ការធ្វើឲ្យប្រសើរឡើងនូវតំបន់ពាណិជ្ជកម្មសេរីរវាងចិននិងអាស៊ានព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗ ដូចជាការកសាងទីក្រុងឆ្លាតវៃជាដើម។
មន្ត្រីធុរកិច្ចជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ានបានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិនក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយហើយរំពឹងថា សហគ្រាសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍កាន់តែច្រើនក្នុងវិស័យផ្សេងៗ ដូចជាឧស្សាហកម្ម កសិកម្ម អេឡិចត្រូនិកនិងហេដ្ឋារចនាសម្ព័ន្ធដល់បណ្តាប្រទេសរបស់ខ្លួននៅក្នុងឆ្នាំថ្មី៕