លោក Stephen Perry ប្រធានក្លឹបក្រុមហ៊ុន ៤៨ របស់ប្រទេសអង់គ្លេសបានទទួលបទសម្ភាសន៍នៅក្រុងឡងដ៏កាលពីពេលថ្មីៗកន្លងទៅនេះ ដោយបានកោតសរសើរកម្រិតខ្ពស់ទៅលើគំនិតផ្តួចផ្តើម “ ខ្សែក្រវាត់មួយនិងផ្លូវមួយ ”។
លោក Perry បានសរសើរថា ការធ្វើកំណែទម្រង់និងការបើកទូលាយ និងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ” របស់ប្រទេសចិនបានផ្តល់ឱកាសដល់ពិភពលោកទាំងមូល។ ចិនបានផ្តល់កំណើនសេដ្ឋកិច្ចចំនួន ៣០ % ដល់ពិភពលោក ហើយនៅលើពិភពលោកគ្មានប្រទេសណាមួយអាចផ្តល់កាលានុវត្តភាពនិងកំណើនបែបនេះដូចចិននោះទេ។ ចំពោះគំនិតអំពី “សហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ” ដែលផ្តួចផ្តើមឡើងដោយប្រទេសចិន នឹងធ្វើឲ្យមនុស្សគ្រប់គ្នាសុទ្ធតែមានអារម្មណ៍ថាកាន់តែមានសុវត្ថិភាពនិងកាន់តែមានកម្លាំងចិត្ត។
សូមបញ្ជាក់ថា ក្លឹបក្រុមហ៊ុន ៤៨ ( The 48 Group Club ) របស់ប្រទេសអង់គ្លេសបង្កើតឡើងកាលពីឆ្នាំ ១៩៥៤ ហើយគ្រប់ដណ្តប់ច្រើនវិស័យដូចជាពាណិជ្ជកម្ម វប្បធម៌ ការទូត និងការសិក្សាស្រាវជ្រាវជាដើម៕