វេទិកាហិរញ្ញវត្ថុអាស៊ីលើកទី ១២ បានបិទបញ្ចប់នៅក្រុងហុងកុងនៅថ្ងៃទី ១៥ ខែមករានេះ បានផ្តោតសំខាន់និងធ្វើការពិភាក្សាដោយគ្រប់ជ្រុងជ្រោយលើស្ថានភាពសេដ្ឋកិច្ចពិភពលោកដ៏ថ្មីបំផុត បានចរចាពីរបៀបវារៈនៃការច្នៃប្រឌិតថ្មី ដើម្បីដើរដល់គោលដៅដែលសម្រេចនូវភាពរុងរឿងជាមួយគ្នា។
លោក Vincent Lo ប្រធានមន្ទីរអភវិឌ្ឍពាណិជ្ជកម្មហុងកុងបានថ្លែងថា បណ្តាតួអង្គសេដ្ឋកិច្ចចាំបាច់ត្រូវរួមគ្នាប្រឈមមុខបញ្ហានិងការប្រកួតប្រជែង ។ គំនិតផ្តួចផ្តើមអំពី “ខ្សែក្រវាត់មួយនិងផ្លូវមួយ “ ដែលប្រទេសចិនបានលើកឡើងនឹងជំរុញដល់ការអភិវឌ្ឍន៍នៃទូទាំងពិភពលោក។
លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធទ្វីបអាស៊ី (AIIB)បានប្រាប់ឲ្យដឹងថា ធនាគារ AIIB ចង់ជំរុញការអភិវឌ្ឍនៃហិរញ្ញវត្ថុបៃតង ហើយលើកទឹកចិត្តដល់ឯកជនឲ្យវិនិយោគដើម្បីជំរុញបៃតង៕