ថ្ងៃទី១៣ខែមករា មជ្ឈមណ្ឌលស្រាវជ្រាវអំពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់មួយផ្លូវមួយដំបូងបង្អស់របស់អេហ្ស៊ីបបានបង្កើតឡើងជាផ្លូវការ ។ មជ្ឈមណ្ឌលនេះបានរួមគ្នាបង្កើតឡើងដោយសកលវិទ្យាល័យប្រជាជនចិននិងសកលវិទ្យាល័យ Ain Shams របស់អេហ្ស៊ីប ។
សកលវិទ្យាធិការនៃសកលវិទ្យាល័យ Ain Shams របស់អេហ្ស៊ីបបានថ្លែងថា ការបង្កើតមជ្ឈមណ្ឌលនេះឡើងនឹងជំរុញឲ្យប្រទេសអេហ្ស៊ីបនិងចិនអភិវឌ្ឍធ្វើកិច្ចសហប្រតិបតិ្តការគ្នាក្នុងវិស័យសេដ្ឋកិច្ចនិងវប្បធម៌ថែមមួយកម្រិតទៀត ដើម្បីធ្វើឲ្យគំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយនាំមកនូវឱកាសអភិវឌ្ឍដ៏ល្អប្រសើរកាន់តែច្រើនដល់ប្រទេសអេហ្ស៊ីបរហូតដល់តំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកផងដែរ ។