邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនប្រកាន់ខ្ជាប់ផែនការអភិវឌ្ឍជាតិតាំងពីដើមដល់ចប់

2018-12-22 14:50:11 cri

      ក្នុង​ឱកាស​ខួបទី ៤០ នៃ​កំណែទម្រង់​និងការបើក​ទូលាយ​របស់​ប្រទេស​ចិន ​សហគមន៍​អន្តរជាតិ​ពិភាក្សា​ជាបន្តបន្ទាប់​នូវ​សំនួរ​មួយ៖ ​តើ​ប្រទេស​ចិន​​បាន​ធ្វើការងារ​​ត្រឹមត្រូវ​អ្វី​ខ្លះ​ទើប​បង្កើត​បាន​នូវ “ភាពអស្ចារ្យ​នៃ​មនុស្សជាតិ” ​បែប​នេះ? ​អ្នកវិភាគ​និង​ប្រព័ន្ធ​ផ្សាព្វផ្សាយ​ភាគច្រើន​យល់ឃើញ​ថា​ ​គឺដោយសារ​ចិន​បាន​ធ្វើ​ការច្នៃប្រឌិត​ថ្មី​ផ្នែក​យន្តការ ​ហ៊ាន​អនុវត្ត​ ​​​​ខិតខំតស៊ូ​និង​​ឆ្លាតវៃ ​។ល។  ​​ក្រៅពី​នេះ​ ​ក៏​នៅមាន​មូលហេតុ​សំខាន់​មួយទៀត​ ពោលគឺ ​រដ្ឋាភិបាល​ចិន​មាន​ផែនការ​លម្អិត​សម្រាប់​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​និង​សង្គម​របស់​ខ្លួន ផែនការនេះ​ត្រូវ​អនុវត្តនិង​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​តាំង​ពីដើម​រៀងមក ​​ដែល​នេះ​បាន​ធានា​ឲ្យ​ប្រទេស​ចិន​អាច​​បោះជំហាន​​តៗគ្នា​យ៉ាង​​ម៉ឺងម៉ាត់​ដើម្បី​ឈានទៅរក​គោលដៅ​វែងឆ្ងាយ​​​តាមរយៈ​មាគ៌ា​ធ្វើ​កំណែទម្រង់​និង​ការបើកទូលាយ​ដែល​បាន​កំណត់។

    កំណែទម្រង់​និង​ការបើកទូលាយ​របស់ចិន​បាន​ចាប់ផ្តើម​ចេញ​ដំណើរ​ពី​កំណែទម្រង់​នៃ​ជនបទ។​ចាប់ពី​ឆ្នាំ​ ១៩៨២​ ដល់​ឆ្នាំ​ ២០១៨​ កន្លងមកនេះ​ ខ្លឹមសារ​នៃ​ឯកសារ​ទីមួយ​នៃ​បក្ស​កុម្មុយនិស្តចិន​ដែលជា​បក្ស​កាន់អំណាច​ គឺ​អំពី​កំណែទម្រង់​និង​ការអភិវឌ្ឍ​នៅតាម​ជនបទ​របស់​ប្រទេស​ចិន។​

ជំហាន​នៃ​ការបើកទូលាយ​ទៅកាន់​អន្តរជាតិ​របស់​ប្រទេសចិន​បាន​ចាប់ផ្តើម​ចេញ​ដំណើរ​ពី​ក្រុង​ Shenzhen​ ខេត្ត​ Guangdong ​និង​កន្លែងផ្សេងទៀត។​ពួកគេ​បាន​បើកទូលាយ​ដែល​មាន​លក្ខណៈតំបន់​នៅក្នុង​ប្រទេសចិន​តាម​រយៈ​ការ​ជំរុញ​កំណែទម្រង់​ផែ្នក​សេដ្ឋកិច្ច​និង​កំណែទម្រង់​ទីក្រុង​របស់ចិន។​បន្ទាប់ពី​លោក​ ស៊ីជីនភីង​ បាន​ជាប់ឆ្នោត​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ ការ​ពិនិត្យអង្កេត​ការងារ​ជា​លើក​ដំបូង​របស់​លោក​ ស៊ីជីនភីង​ គឺ​ក្រុង ​Shenzhen​ ។លោក​បាន​ដកស្រង់​ពាក្យសំដី​របស់​លោក​ Deng ​Xiaoping ​ដោយ​ថែ្លងថា​ ត្រូវតែ​ហ៊ាន​តស៊ូ ​ហើយ​ហ៊ាន​សាកល្បង។​

    ពេល​កន្លងទៅ​មិនយូរ​ប៉ុន្មាន លោកស៊ីជីនភីង​បាន​អញ្ជើញ​ត្រួតពិនិត្យ​ការងារ​នៅក្រុង​Shenzhen​ម្តងទៀត ហើយបាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់ថា កំណែទម្រង់​និង​ការបើកទូលាយ​នៃប្រទេសចិន​មិនអាច​បញ្ឈប់​ជារៀងរហូត ។

កំណែទម្រង់​នៅជនបទ​និង​កំណែទម្រង់​នៅ​ទីក្រុង​គឺជា​វគ្គ​អស្ចារ្យ​ចំនួនពីរ​ក្នុងរយៈពេល ៤០ ឆ្នាំ​នៃកំណែទម្រង់​និង​ការបើកទូលាយ​នៃប្រទេសចិន ។ កំណែទម្រង់​ធំសំខាន់​នានា​ដែល​ប្រទេសចិន​អនុវត្ត​ក្នុង​គ្រប់វិស័យ​បាន​គូរគំនូរ​នៃ​មុខមាត់​អភិវឌ្ឍ​រយៈពេល ៤០ ឆ្នាំ​របស់​ប្រទេសចិន ។ ៤០ ឆ្នាំ​កន្លងមកនេះ រដ្ឋាភិបាលចិន​បាន​ធានា​ភាពនឹងនរ​នៃ​គោលនយោបាយ​ដោយ​អនុវត្ត​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ជាតិ ៥ ឆ្នាំ​មួយហើយ​មួយទៀត អារម្មណ៍​ទទួលបាន អារម្មណ៍​ពេញចិត្ត​និង​អារម្មណ៍​មោទនភាព​របស់​ប្រជាជន​បាន​លើកកម្ពស់​ឥតឈប់ឈរ ។

​       ប្រទេស​ចិន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​ការ​អនុវត្ត​គោល​នយោបាយ​កំណែទម្រង់និង​ការបើក​ទូលាយ​ដែល​ជា​ទិសដៅ​ដ៏​ត្រឹមត្រូវ​ ។ ប្រទេស​ចិន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​ទស្សនៈអភិវឌ្ឍន៍​ស្តីពី​ការ​ចាត់ទុក​ប្រជាជន​ជា​ស្នូល​ដែល​ជា​គោល​ដៅ​នៃ​កំណទម្រង់និង​ការ​បើកទូលាយ​ ។ ប្រទេស​ចិន​ខិត​ខំប្រឹងប្រែង​ជា​និច្ច​ក្នុងការ​​អនុវត្ត​វិធានការ​សម្រាប់​ការ​អភិវឌ្ឍ​ និង​រក្សា​ភាព​អត់ធ្មត់ពុះពារ​គ្រប់​ឧបសគ្គ​ ដើម្បីបង្កើន​ការ​ធ្វើ​កំណែទម្រង់និង​ការ​បើកទូលាយ​យ៉ាង​ស៊ីជម្រៅ ។

       ប្រទេស​ចិន​បាន​អនុវត្ត​គោល​នយោបាយ​កំណែទម្រង់និង​ការបើកទូលាយអស់​រយៈពេល​ ៤០ ឆ្នាំមក​​ហើយ​ នេះជា​ឧត្តមភាព​នៃប្រព័ន្ធ​ជាតិ​នៃប្រទេស​ចិន​ និង​ជា​ភាព​សំណាង​របស់​ប្រជាពល​រដ្ឋ​ចិន​ផងដែរ ។ មាគ៌ា​នៃការ​អភិវឌ្ឍរបស់​ចិន​បាន​ផ្តល់​លទ្ធភាព​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​ចិននិង​ពិភពលោក​ បាន​ក្លាយ​ជា​ម៉ាស៊ីនស្ថិរភាព​សម្រាប់​​កំណើន​សេដ្ឋកិច្ច​ពិភពលោក ៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស