ក្រោមការផ្តួចផ្តើមនិងការលើកកម្ពស់របស់ប្រទេសចិន មហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី ៧៣ បានអនុម័តសេចក្តីសម្រេចចិត្តស្តីពី"ការលុបបំបាត់ភាពក្រីក្រនៅតាមជនបទនិងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍជានិរន្តរភាព"ដែលបានលើកឡើងដោយបណ្តាប្រទេសចំនួន ៧៧ និងប្រទេសចិនកាលពីថ្ងៃទី ២០ ខែធ្នូ។
នេះគឺជាលើកទីមួយហើយក្នុងប្រវត្ដិសាស្ដ្រមហាសន្និបាតនៃអង្គការសហប្រជាជាតិដែលបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការលុបបំបាត់ភាពក្រីក្រនៅតាមជនបទ។
សេចក្តីសម្រេចចិត្តនេះត្រូវបានសរសេរបញ្ចូលនូវគំនិតនៃការកាត់បន្ថយភាពក្រីក្រឆ្ពោះទៅកាន់គោលដៅត្រឹមត្រូវ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះនិងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិជាដើមដែលបានលើកឡើងដោយប្រទេសចិនសម្រាប់បុព្វហេតុកាត់បន្ថយភាពក្រីក្រនៅតាមជនបទអន្តរជាតិ៕