马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីអនុម័តការវិនិយោគសរុបចំនួនជាង៧ពាន់៥រយលានដុល្លារអាមេរិក

2018-12-21 16:34:46 cri

   ​វេទិកា​ស្តីពី​យុគសម័យ​ថ្មី​និង​កំណែ​ទម្រង់​និង​បើកទូលាយ​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ប៉េកាំង​កាលពីថ្ងៃ​ទី​២០​ខែ​ធ្នូ ​ប្រធាន​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​បាន​ថ្លែង​ក្នុង​វេទិកា​ថា ​ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីផ្តោត​សំខាន់​ទៅ​លើ​គម្រោង​វិស្វកម្ម​តភ្ជាប់​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ការ​បង្កើន​ថវិកា​ទៅ​លើ​គម្រោង​វិស្វកម្ម​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​ប្រទេស​ជា​សមាជិក​ដោយ​ឥតឈប់ឈរ។​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​បាន​អនុម័ត​ទំហំទឹកប្រាក់​វិនិយោគ​ជាង​៧ពាន់៥រយលានដុល្លារអាមេរិក​សម្រាប់​គម្រោង​ទាំង​នេះ​ដែល​បាន​គ្រប​ដណ្តប់​ប្រទេស​ចំនួន​១៣​នៃ​​អាស៊ីនិង​អាហ្រ្វិក​និង​តំបន់​ផ្សេងទៀត ​ពាក់​ព័ន្ធ​នឹង​វិស័យ​ដូច​ជា​ចរាចរណ៍ ​ថាមពល​ ទូរគមនាគមន៍​និង​ការ​អភិវឌ្ឍ​ទី​ក្រុង​ជា​ដើម។​ធនាគារវិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធអាស៊ី​នឹង​ជំរុញ​ការ​អភិវឌ្ឍ​រួម​គ្នា​កសាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ដោយ​មាន​គុណភាព​ខ្ពស់។

អ្នកបកប្រែ:马小青
ប្លុកពិសេស