马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីក្លាយទៅជាអ្នកសង្កេតការណ៍នៃមហាសន្និបាតអង្គការសហប្រជាជាតិ

2018-12-21 16:35:24 cri

     កាលពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ ​សនិ្នសីទពេញអង្គ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៣​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ថា ​អញ្ជើញ​ធនាគារវិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធអាស៊ី​ចូល​រួម​សន្និសីទ​និង​សកម្មភាព​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​នាម​ជា​អ្នក​សង្កេត​ការណ៍​ ​ដើម្បី​ជួយ​អង្គការ​សហប្រជាជាតិ​សម្រេច​បាន​នូវ​គោលដៅអភិវឌ្ឍ​ជា​និរន្តរភាព​។

     ធនាគារវិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធអាស៊ី​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៥ ​ជា​អង្គការ​ហិរញ្ញវត្ថុ​ពហុភាគី​ទី​១​ដែល​ផ្តើម​គំនិត​បង្កើតឡើង​ដោយប្រទេស​ចិន ​ពេល​បច្ចុប្បន្ន​នេះ ​សមាជិក​នៃ​អង្គការនេះ​បាន​គ្របដណ្តប់​ប្រទេស​និង​តំបន់​នៃ​អាស៊ី ​អូសេអានី​ អាហ្វិ្រក​ អឺរ៉ុបនិង​ទ្វីបអាមេរិក​ជា​ដើម។

អ្នកបកប្រែ:马小青
ប្លុកពិសេស