កាលពីថ្ងៃទី ២០ ខែធ្នូនៅទីក្រុងហាណូយ រដ្ឋធានីវៀតណាម វេទិកាអាស៊ីក្រុងប៉ូអៅបានរៀបចំធ្វើវេទិកាអំពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិននិងវៀតណាម ដើម្បីស្វែងរកឱកាសពាណិជ្ជកម្មដែលទទួលបានផលប្រយោជន៍និងឈ្នះ-ឈ្នះ។
លោក Li Baodong អគ្គលេខាធិការនៃវេទិកាអាស៊ីក្រុងប៉ូអៅបានថ្លែងថា វេទិកាអាស៊ីក្រុងប៉ូអៅនឹងជួយប្រទេសទាំងពីរចិននិងវៀតណាមក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកផលិតភាពផលិតកម្មសេដ្ឋកិច្ចពាណិជ្ជកម្មក្រោមក្របខ័ណ្ឌ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”។
លោក Le Hoai Trung អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានថ្លែងថា ប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ, សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងចិនមានដំណើរការល្អប្រសើរហើយមានសក្តានុពលខ្លាំង ភាគីវៀតណាមនឹងបង្កើតល័ក្ខខ័ណ្ឌអំណោយផលដល់ការអភិវឌ្ឍសម្រាប់សហគ្រាសចិន៕