魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៨ នេះ ឈានដល់ ១៦ ទី្រលានយាន់ប្រាក់ចិន

2018-12-20 14:52:25 cri

    <របាយការណ៍​សិក្សាស្រាវជ្រាវ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៃ​បណ្តា​ក្រុម​ប្រទេស​ G20>​ បាន​ចេញផ្សាយ​នៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ១៩​ ខែធ្នូ។​យោងតាម​ការ​ស្ទង់ពិនិត្យ​ជំហាន​ដំពូង​ ឲ្យដឹងថា​ ទំហំ​នៃ​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេសចិន​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ​២០១៨ ​នេះ ​បាន​ឈានដល់​ ១៦​ ទី្រលាន​យាន់ប្រាក់ចិន​ ស្មើនឹង​ ៣៨.២​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។​

    របាយការណ៍នេះ​បានបង្ហាញថា​ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​របស់​បណ្តា​ក្រុមប្រទេស​ G20​ មានចំនួន​ ៣ ​លំដាប់​ ក្នុងនោះ ​អាមេរិក​ស្ថិតនៅក្នុង​លំដាប់​ឈាន​មុខ​គេ។​រីឯ​ប្រទេស​ចិន​ ជប៉ុន​ អាល្លឺម៉ង់​ អង់គ្លេស​ បារាំង​និង​កូរ៉េខាងត្បូង​ស្ថិត​នៅក្នុង​លំដាប់ទី ​២​ ហើយ​ស្ថិត​នៅ​លំដាប់ទី​ ៣ ​មាន​ ឥណ្ឌា ​ប្រេស៊ីល​ កាណាដា​ អ៊ីតាលី​ ម៉ិកស៊ិក​ រុស្ស៊ី​ អូស្ត្រាលី ​ឥណ្ឌូណេស៊ី​និង​អាហ្វ្រិកខាងត្បូង៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស