孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីមានសុទិដ្ឋិនិយមចំពោះអនាគតនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងម៉ាឡេស៊ី

2018-12-20 10:58:15 cri

    ថ្ងៃទី១៩​ខែធ្នូ​ លោក​ Lim ​Guan ​Eng ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​បាន​ចូលរួម​សន្និសីទ​ប្រចាំឆ្នាំ​នៃសមាគម​​សហគ្រាស​ប្រាក់ទុនចិន​របស់ម៉ាឡេស៊ី ​។ លោក​បានថ្លែងថា​ ក្នុងឆ្នាំ​២០១៨នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ម៉ាឡេស៊ី​និងចិន​ព្រមទាំង​ការវិនិយោគ​​របស់​សហគ្រាសចិន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​បានបន្ត​កើនឡើង​ ។ ​ភាគីម៉ាឡេស៊ី​មាន​​​សុទិដ្ឋិនិយម​ចំពោះ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ។ ​រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹងបន្ត​គាំទ្រនិង​​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការកសាង​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស