សុន្ទរកថារបស់លោកប្រធានរដ្ឋចិនស៊ីជីនភីងដែលបានថ្លែងក្នុងមហាសន្និបាតអបអរសាទរខួបទី ៤០ នៃកំណែទម្រង់និងការបើកទូលាយនៃប្រទេសចិនបាននាំឲ្យមានការជជែកគ្នាយ៉ាងយកចិត្តទុកដាក់ពីមជ្ឈដ្ឋាននានានៃលោកខាងលិច ។ ពួកគេកត់សម្គាល់ថា កំណែទម្រង់និងការបើកទូលាយមានសារៈសំខាន់ចំពោះពិភពលោក ។
លោកMartinAlbrow អ្នកផ្តើមគំនិតស្តីពីសកលភាវូបនីយកម្មនិងជាបណ្ឌិត្យសភាចារ្យនៃបណ្ឌិត្យសភាសង្គមអង់គ្លេសបានថ្លែងថា សុន្ទរកថារបស់លោកស៊ីជីនភីងបានបកស្រាយយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាងកំណែទម្រង់និងការបើកទូលាយជាមួយសកលភាវូបនីយកម្មនៅពេលអនាគត ម្យ៉ាងវិញទៀតក៏ជំរុញដំណើរសកលភាវូបនីយកម្មដោយមានប្រសិទ្ធភាព បានធ្វើឲ្យប្រទេសនិងប្រជាជនដែលបានចូលរួមសុទ្ធតែទទួលបានផលប្រយោជន៍ គឺជាដំណឹងល្អមួយសម្រាប់ពិភពលោកទាំងមូល ។
លោកស្រីSchnell-Kloppel អ្នកអប់រំប្រទេសអាល្លឺម៉ង់បានថ្លែងថា គោលនយោបាយកំណែទម្រង់និងការបើកទូលាយនៃប្រទេសចិនគឺជារូបមន្តដ៏ជោគជ័យ អាចធ្វើជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាហ្វ្រិកនិងអាស៊ីដើម្បីរៀនសូត្រតាម ៕