李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនសេដ្ឋកិច្ចអឺរ៉ុបផ្តោតការយកចិត្តទុកដាក់ទៅលើកំណែទម្រង់និងការបើកទូលាយរបស់ចិនក្នុងរយៈពេល ៤០ ឆ្នាំ

2018-12-20 15:23:30 cri

ឥស្សរជន​សេដ្ឋកិច្ច​នៃ​ប្រទេស​អឺរ៉ុបជា​ច្រើន​ ដូច​ជា​​អង់គ្លេស​ អាល្លឺម៉ង់និង​អ៊ីតាលី​ជាដើម​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទៅលើសុន្ទរកថា​របស់​លោក​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​ពេល​ថ្លែង​ក្នុងមហាសន្និបាតអបអរសាទរខួបទី៤០នៃការអនុវត្តគោល​នយោបាយ​កំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិន ។ ពួកគេ​សម្គាល់​ថា​ គំនិត​ផ្តួច​ផ្តើម​ “ ខ្សែ​ក្រវាត់មួយ​និង​ផ្លូវ​មួយ​ “​នឹង​នាំ​មក​នូវ​កាលានុវត្តភាព​និង​កម្លាំង​ចលករកាន់តែ​ច្រើន​សម្រាប់​សកលភាវូបនីយកម្ម ។

       លោក Gideon Moore អ្នកទទួលខុសត្រូវ​នៃ​ក្រុមហ៊ុនមេធាវី​Linklaters​ ប្រទេស​អង់គ្លេស​បាន​ថ្លែង​ថា​ កំណែទម្រង់និង​ការ​បើកទូលាយ​របស់​ចិន​នាពេល​អនាគត​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុពិភពលោក​ ។ សុន្ទរកថា​របស់​លោក​ប្រធានរដ្ឋ​ចិន​ស៊ីជីនភីង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ គំនិតផ្តួច​ផ្តើម​ “​ ខ្សែក្រវាត់មូយ​និង​ផ្លូវ​មួយ “​ជា​អត្ថរស​សំខាន់​នៃ​កំណែទម្រង់និង​ការបើកទូលាយ​ក្នុង​យុគសម័យ​ថ្មី​ គំនិត​នេះ​នឹង​នាំ​មក​នូវ​កាលានុវត្តភាព​សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​នានា​លើពិភពលោក​ ។

       លោក Felbemayr បញ្ញវន្តនៃ​មន្ទី​រ​ស្រាវជ្រាវ​សេដ្ឋកិច្ច​ Ifo ប្រទេស​អាល្លឺម៉ង់​បាន​ថ្លែង​ថា​ គំនិត​ផ្តួច​ផ្តើម​ “ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​ “ របស់​ចិន​នឹង​នាំ​មក​នូវ​កាលានុវត្ត​ភាព​សម្រាប់​ការ​អភិវឌ្ឍ​នៃ​បណ្តា​ប្រទេស​តាម​បណ្តោយ​នានា​ ហើយ​សមស្រប​នឹង​និន្នាការ​សកលភាវូបនីយកម្ម​ផ្នែក​សេដ្ឋកិច្ច​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស