马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសនិ្នបាតអបអរសាទរខួបទី៤០នៃការអនុវត្តគោលនយោបាយកំណែទម្រង់និងបើកទូលាយបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅក្រុងប៉េកាំង លោកស៊ីជីនភីង បានថ្លែងសុន្ទរកថាគន្លឹះ

2018-12-19 15:12:03 cri

图片默认标题

图片默认标题

       ថ្ងៃទី១៨ ​ខែ​ធ្នូ ​មហាសនិ្នបាត​អបអរ​សាទរ​ខួប​ទី៤០​នៃ​ការ​អនុវត្ត​គោល​នយោបាយ​កំណែ​ទម្រង់​និង​បើក​ទូលាយ​បាន​ប្រារព្ធ​ធ្វើឡើង​យ៉ាងឱឡារិកនៅ​ក្រុង​ប៉េកាំង លោកស៊ីជីនភីង ​អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន ​ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​មហាសន្និ​បាត​នេះ។លោកស៊ីជីនភីង បាន​គូសបញ្ជាក់ថា ​​មាគ៌ា​ ទ្រឹស្តី​ របប ​និង​វប្បធម៌​នៃ​សង្គមនិយម​ដែល​មាន​លក្ខណៈពិសេស​របស់​ចិន​ដែល​សាមគ្គី​និង​ដឹកនាំ​គ្រប់​ជនជាតិ​ចិន​ដោយ​បក្ស​កុម្មុយនិស្ត​ចិន​គឺ​ត្រឹមត្រូវ​ទាំងស្រុង​បន្ទាប់​ពី​សនិ្នសីទ​ពេញ​អង្គ​លើក​ទី​៣​​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​អាណតិ្តទី១១ ។លោកស៊ីជីនភីងបាន​គូសបញ្ជាក់​ទៀត​ថា ​ការអនុវត្ត​ជាក់ស្តែង​រយៈពេល ៤០ ​ឆ្នាំ​បាន​បញ្ជាក់​បង្ហាញ​យ៉ាង​ពេញលេញ​ថា​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​បាន​ផ្តល់​បទពិសោធដ៍​ជោគជ័យ​​មួយ​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាទូទៅ​ក្នុង​ការឈានទៅរក​ទំនើបភាវូបនីយកម្ម​ ​ហើយ​ជា​កម្លាំង​ដ៏​ខ្លាំងក្លា​​សម្រាប់​​ការជំរុញ​សន្តិភាព​និង​​ការអភិវឌ្ឍ​ពិភពលោក។

     លោកLi Keqiang លោកLi Zhanshu លោកWang Yang លោកWang Huning លោកZhao Leji លោកHan Zheng លោកWang Qishan ជាដើម​បាន​អញ្ជើញចូលរួម​មហាសន្និបាត​លើក​នេះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស