១៦ ១២ ២០១៨
ស្ទឹងត្រែង៖ការចាក់បញ្ចាំងភាពយន្តចល័តចិនកម្ពុជាលើកទី៣កាលពីរាត្រីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨នៅបរិវេណវត្តស្រែគរថ្មី ភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែងបានបញ្ចប់ហើយ ដោយទទួលបានអ្នកទស្សនាប្រមាណជាង800នាក់ ខណៈប្រជាពលរដ្ឋនៅឃុំនេះមានត្រឹមតែប្រហែលជា1100នាក់ប៉ុណ្ណោះ។
លោកជំទាវកែវសាវឿនអភិបាលរងខេត្តស្ទឹងត្រែងដែលបានចូលរួមទស្សនាការចាក់បញ្ចាំងភាពយន្តនេះបាន អគុណក្រសួងវប្បធម៌ និងចិត្រសិល្បៈ ស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុនភាពយន្តចិន និងវិទ្យុមិត្តភាពកម្ពុជា-ចិនដែលបង្កើតនិងសហការបង្កើតឲ្យមានភាពយន្តចល័តចិនកម្ពុជានេះឡើងដើម្បីរឹតចំណងសាមគ្គីភាពកាន់តែរឹងមាំដួចដែលប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល កម្ពុជា និងចិនកំពុង ពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ដើម្បីបំរើផលប្រយោជន៍ទៅវិញទៅមកជាពិសេសផ្នែកវប្បធម៌ និងសិល្បៈភាពយន្ត។
លោកជំទាវបន្តថាក្នុងនាមថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងបានគាំទ្រយ៉ាងពេញទំហឹងនូវព្រឹត្តិការណ៍នេះ ព្រោះផ្លាស់ប្តូរវប្បធម៌ និងការកំសាន្តសប្បាយដល់ប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា-ឡាវនេះ។សំឡេង៖
សំឡេង៖ ………………………
ចំណែកអ្នកស្រី ចាន់ ម៉ៅបានសម្តែងកាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបញ្ចាំងរឿងល្អៗមើលនៅតាមភូមិដាច់ស្រយ៉ាលបែបនេះ ដោយស្នើរអោយក្រុមការងារអ្នករៀបចំបន្តនាំយកភាពយន្តថ្មីៗមកចាក់បញ្ចាំងនៅទីនេះនាពេលក្រោយៗទៀត។សំឡេង៖ …………………
សូមបញ្ជាក់ថា ដំណើភាពយន្តចល័តចិន ខ្មែរដ៏ឆ្នើមលើកទី៣ បានចាប់ផ្តើមបញ្ជាំងនៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ខែធ្នូ រហូតដល់ ២១ ខែធ្នូ ២០១៨។ហើយបន្ទាប់ពីបញ្ចប់ដោយជោគជ័យនៅខេត្តបាត់ដំបង សៀមរាប ខេត្តកំពង់ធំ ស្ទឹងត្រែងហើយនោះ ដំណើរភាពយនុ្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី៣នេះបានបន្តដំណើរទៅចាក់បញ្ចាំងខ្សែភាពយន្តដ៏ឆ្នើមជូនដល់សាធារណជនទស្សនាដោយសេរី នៅខេត្តរតនគិរីនៅរាត្រី ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨នេះបន្តទៀត៕