ការដង្ហែក្បួនអន្តរជាតិក្រុងម៉ាកាវលើកទី៨បានប្រារព្ធឡើងនៅរសៀលថ្ងៃទី ១៦ ខែធ្នូ ដោយបានចាប់ដំណើរការនូវសកម្មភាពមួយចំនួនដើម្បីអបអរសាទរខួប ១៩ ឆ្នាំនៃការវិលត្រឡប់មកមាតុប្រទេសវិញរបស់ក្រុងម៉ាកាវ ។ សកម្មភាពដង្ហែក្បួនឆ្នាំ២០១៨នេះបានប្រារព្ធឡើងក្រោមប្រធានបទស្តីពី “ ស្រឡាញ់ សន្តិភាពនិងការរួមបញ្ចូលគ្នានៃវប្បធម៌ “ អ្នកសម្តែងសរុបជាង ១៧០០ នាក់ដែលមកពីចិនដីគោគ ក្រុងម៉ាកាវ ក្រុងហុងកុង ប្រទេសកូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី ព័រទុយហ្គាល់ អេស្ប៉ាញ បារាំង អ៊ីតាលី អាហ្សង់ទីន ប្រេស៊ីល និងម៉ាឡេស៊ីជាដើមបានចូលរួមសកម្មភាពនេះ ។