មហោស្រពភាពយន្តអន្តជាតិខេត្តហៃណានលើកដំបូងបានបិទបញ្ចប់នៅក្រុងសានយ៉ា ប្រទេសចិនកាលពីយប់ថ្ងៃទី ១៦ ខែធ្នូ ។ មហោស្រពភាពយន្តអន្តជាតិនេះជាគម្រោងមួយក្នុងការកសាងតំបន់សាកល្បងពាណិជ្ជកម្មសេរីខេត្តហៃណាន ។ សកម្មភាពជាច្រើនត្រូវបានរៀបចំឡើង ក្នុងនោះរួមមានវេទិកាផលិតករភាពយន្តអន្តរជាតិ វេទិកាភាពយន្តរបស់ស្ត្រី និងសកម្មភាពកាត់បន្ថយភាពក្រីក្រតាមរយៈភាពយន្តជាដើម ។ មហោស្រពភាពយន្តលើកនេះបានអញ្ជើញតារាភាពយន្តអន្តរជាតិដ៏ល្បីឈ្មោះជាច្រើនរូប មានលោកJackie Chan និងលោក Johnny Depp ជាដើមមកចូលរួម ដើម្បីធ្វើការផ្លាស់ប្តូរជាមួយអ្នកដឹកនាំភាពយន្តហោះយុវជននៅអាស៊ី ។