ទីស្តីការប្រធានាធិបតីមីយ៉ាន់ម៉ាបានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី ៧ ខែធ្នូ ដោយបានប្រកាសថា នឹងបង្កើតគណៈកម្មាធិការណែនាំការអនុវត្តគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ" ដែលដឹកនាំដោយលោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។
សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ការបង្កើតគណៈកម្មាធិការនេះដើម្បីអនុវត្តឲ្យបានកាន់តែល្អប្រសើរនូវកិច្ចការពាក់ព័ន្ធនៃច្រករបៀងសេដ្ឋកិច្ចរវាងចិននិងមីយ៉ាន់ម៉ាក្រោមគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"។ប្រទេសមីយ៉ាន់ម៉ាមានឆន្ទៈក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ" ក៏ដូចជារួមគ្នាលើកកម្ពស់ការកសាងច្រករបៀងសេដ្ឋកិច្ចរវាងចិននិងមីយ៉ាន់ម៉ា និងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់នូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកក្នុងវិស័យផ្សេងៗក្នុងន័យដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងមីយ៉ាន់ម៉ាឲ្យឈានទៅមុខ៕