លោកលីខឺឈាងនាយករដ្ឋមន្រ្តីចិនបានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរីពីថ្ងៃទី១២ដល់ទី១៦ខែវិច្ឆិកា ព្រមនិងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ាន(១០បូក១)លើកទី២១ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននិងចិន ជប៉ុន កូរ៉េខាងត្បូង(១០បូក៣)លើកទី២១និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣។
ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកCarlos Dominguezរដ្ឋមន្រ្តីហិរញ្ញវត្ថុហ្វីលីពីនបានថ្លែងថា ប្រការដែលប្រទេសចិនបានបើកធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១វាមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏ឧឡារិកមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ចេញសញ្ញាវិជ្ជមានមួយសម្រាប់ជំរុញពាណិជ្ជកម្មសេរីផងដែរ។ គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយដែលប្រទេសចិនបានលើកឡើងនោះគឺជាគំនិតដ៏មហិមាប្រចាំសតវត្សរ៍ទី២១នេះ ចំណែកហ្វីលីពីនក៏រីករាយណាស់ដែលអាចចូលរួមក្នុងដំណើរកសាងគំនិតផ្តួចផ្តើមមួយនេះ៕