魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកា Tuole ស្តីពីកិច្ចសហប្រតិបត្តិការផលិតភាពអន្តរជាតិរវាងចិននិងអាស៊ាន ឆ្នាំ ២០១៨ បានបិទបញ្ចប់

2018-11-19 11:05:13 cri

    វេទិកា​ Tuole​ ស្តីពី​កិច្ចសហប្រតិបត្តិការ​ផលិតភាព​អន្តរជាតិ​រវាង​ចិន​និង​អាស៊ាន​ ឆ្នាំ​ ២០១៨​ បាន​បិទបញ្ចប់​កាលពី​យប់​ថ្ងៃទី​ ៩​ ខែវិច្ឆិកា។​មាន​គម្រោង​ ចំនួន​ ១៥ ​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​ទំហំ​ទឹកប្រាក់​ ២៩៥៤​ លាន​យាន់ប្រាក់ចិន​ពាក់ព័ន្ធនឹង​វិស័យ​ ដូចជា​ ទីក្រុង​ឌីជីថល​ ទេសចរណ៍​និង​ថាមពលថ្មី​ជាដើម។​

    ប្រធានបទ​នៃ​វេទិកានេះ​ គឺ​ "ការធ្វើ​សមាហរណកម្ម​សម្រាប់​កិច្ចកសាង​គំនិតផ្តួចផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ​និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផលិតភាព​អន្តរជាតិ"។​ភ្ញៀវកិត្តិយស​បាន​វាយតម្លៃ​ជាវិជ្ជមាន​ដល់​កិច្ចសហប្រតិបត្តិការ​នៃ​ផលិតភាព​រវាង​ចិន​និង​អាស៊ាន។​

    លោក​ IEM​ Puthviro​ អគ្គកុងស៊ុល​កម្ពុជា​ប្រចាំនៅ​ក្រុង​គុនមីង​ដែល​អញ្ជើញ​ចូលរួម​វេទិកានេះ​បានថែ្លងថា​ កិច្ចសហប្រតិបត្តិការ​ផលិតភាព​រវាងចិន​និងអាស៊ាន​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ហើយ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​នឹង​ជំរុញ​ការអភិវឌ្ឍ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​សម្រាប់​ប្រទេសកម្ពុជា។​លោក​រំពឹងថា​ កម្ពុជា​នឹង​អាច​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយចិន​ក្នុងវិស័យ​ ហេដ្ឋារចនាសម្ព័ន្ធ​និង​ធនធាន​មនុស្ស​ជាដើម៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស