នៅមុនពេលដែលលោកស៊ីជីនភីងប្រធានរដ្ឋចិនអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេ ព្រមទាំងចូលរួមសន្និសីទក្រៅផ្លូវការលើកទី២៦នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក លោក O’Neilនាយករដ្ឋមន្រ្តីប៉ាពូអាស៊ី នូវែលហ្គីណេបានផ្តល់បទសម្ភាសន៍ជាពិសេសជាមួយប្រព័ន្ធសារព័ត៌មានចិននាពេលកន្លងទៅនេះ ។ លោកបានថ្លែងថា បើសិនជាគ្មានការគាំទ្រពីប្រទេសចិននោះទេ ប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេក៏គ្មានលទ្ធភាពទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័សដូចបច្ចុប្បន្ននោះដែរ ហើយក៏គ្មានលទ្ធភាពត្រៀមរៀបចំដោយរលូននូវសន្និសីទនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនោះទេ។ ប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេគាំទ្រយ៉ាងមុតមាំនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ លោករំពឹងពីការស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិនស៊ីជីនភីងនៅកំពង់ផែMoresby ព្រមទាំងសង្ឃឹមថាប្រទេសទាំងពីរអាចចាប់ដៃគ្នាដើម្បីរួមគ្នាចែករំលែកកាលានុវត្តភាពថ្មីនៃការអភិវឌ្ឍក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង៕