លោកSuma Chakrabarti ប្រធានធនាគារស្តារនិងអភិវឌ្ឍន៍ទ្វីបអឺរ៉ុបដែលអញ្ជើញចូលរួមវេទិកាវិនិយោគអាស៊ីកណ្តាលស្តីពី”ខ្សែក្រវាត់មួយផ្លូវមួយ”នៅក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី១២ខែវិច្ឆិកាបានថ្លែងចំពោះមុខប្រព័ន្ធសារព័ត៌មានថា សង្ឃឹមអាចបង្កើនកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀតជាមួយភាគីចិននៅតំបន់អាស៊ីកណ្តាល។
លោក Chakrabarti បានថ្លែងបែបនេះថា យើងសម្គាល់ឃើញថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងគម្រោងដែលបានលើកឡើងក្នុងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់មួយនិងផ្លូវមួយ”អាចជួយដល់អង្គភាពសេដ្ឋកិច្ចអាស៊ីកណ្តាលក្នុងការលើកកម្ពស់ល្បឿនអភិវឌ្ឍន៍របស់ពួកគេថែមមួយកម្រិតទៀត ហេតុនេះធនាគារស្តារនិងអភិវឌ្ឍន៍ទ្វីបអឺរ៉ុបសង្ឃឹមតាមរយៈឱកាសនេះអាចមើលឃើញដៃគូកិច្ចសហប្រតិបត្តិការថ្មីរបស់ប្រទេសចិន៕