邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងបានបើកទ្វានៃឱកាសថ្មីមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍

2018-11-10 15:13:59 cri

      ក្នុង​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើក​ដំបូង​​នេះ​ ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​បាន​​​បង្ហាញ​នូវ​​លទ្ធផល​​និង​ផលិតផល​ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​និងថ្មី​គ្រប់បែបយ៉ាង ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច ​ពួកគេ​ក៏​បាន​ធ្វើ​ការណែនាំ​​ពី​ផលិតផល​មាន​ឧត្តមភាព​របស់​ខ្លួន​ ​ដូចជា​ម្ហូបអាហារ ​ផលិតផល​កសិកម្ម ​សម្លៀក​បំពាក់ ​ធនធាន​ទេសចរណ៍​ជាដើម។ ​ទស្សនៈ​អំពី​ការបង្កើត​ “សហគមន៍​រួម​វាសនា​សម្រាប់​មនុស្សជាតិ” ​ដែល​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​លើកឡើង​ ​ក៏​ដូចជា​គំនិត​ស្តីពី “ការប្រកាន់​ខ្ជាប់​នូវ​​បរិយាប័ន្ន​និង​អត្ថប្រយោជន៍​ជាទូទៅ ​ដើម្បី​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​នានា​មានការអភិវឌ្ឍ​រួមជាមួយគ្នា​” ​ដែល​លោក​បាន​ថ្លែង​ក្នុង​ឱកាស​ពិធី​សម្ពោធ​បើក​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​កន្លង​ទៅ ​​គឺ​បាន​ផ្តល់​ទិសដៅ​ដល់​មនុស្ស​ដែល​ចង់​ស្វែងរក​​ជីវភាព​រស់នៅ​ដ៏​សុភមង្គល​និង​ការអភិវឌ្ឍ។​​​

    ពិព័រណ៍លើកនេះ​ គឺជា​គំរូមួយ​នៃ​ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ភាពបរិយាប័ន្ន​និង​អត្ថប្រយោជន៍​ជាទូទៅ។​មាន​សហគ្រាស​ ចំនួន​ ជាង​ ៣៦០០​ សហគ្រាស​ ប្រទេស​ តំបន់​ និង​អង្គការអន្តរជាតិ​ ចំនួន ​១៧២​ ក្នុងនោះ​ មាន​ ប្រទេសជា​សមាជិក​នៃ​ក្រុមប្រទេស​ G20 ​ប្រទេស​អង្គការ​ BRICS​ សមាជិក​អង្គការសហប្រតិបត្តិការ​សេដ្ឋកិច្ច​សៀងហៃ​ព្រមទាំង​បណ្តាប្រទេស​តាមបណ្តោយ​គំនិតផ្តួចផ្តើម​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវមួយ​ ចំនួន​ ៥៨​ និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច​ ចំនួន​ ៣៥​ បាន​ចូលរួម​ពិព័រណ៍​ដែល​បាន​បង្ហាញ​ពី​ការ​ចូល​រួម​យ៉ាង​ទូលំទូលាយ​បំផុត។​

តាម​រយៈការ​ចែករំលែក​ឱកាស​នៅក្នុង​ទីផ្សារប្រទេសចិន​ ក៏ដូចជា​ការចូលរួម​ក្នុង​សកល​ភាវូបនីយកម្ម​សេដ្ឋកិច្ច​និង​ការលើកកម្ពស់​កម្លាំងប្រកួតប្រជែង​ផលិតផល​ បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍​និង​បណ្តាប្រទេស​កំពុងអភិវឌ្ឍន៍​តិចតួច​បាន​បើក​”ទ្វារ​នៃ​ឱកាស​”ថ្មីមួយ​ក្នុង​ពិព័រណ៍​នេះ។​

​​​ចំពោះការនេះ លោកអគ្គនាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​វាយតម្លៃថា ប្រទេសចិន​និង​ប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត រួមទាំង​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច សុទ្ធតែបាន​បង្កើត​ទំនាក់ទំនង​ល្អប្រសើរ​ជាយូរមកហើយ ដែល​ប្រទេសចិន​ពង្រីក​ការនាំចូល​មុខជា​នឹង​ធ្វើឲ្យ​ពួកគេ​ទទួលបាន​ផលប្រយោជន៍​ថែមមួយ​កម្រិតទៀត ។

    តាម​របាយការណ៍ស្តីពី​សភាពការណ៍​នៃប្រទេស​កំពុងអភិវឌ្ឍន៍​តិចតួច​នាឆ្នាំ ២០១៧ ដែលបាន​ចេញផ្សាយ​ដោយ​អង្គការ​សហប្រជាជាតិ​នាខែកក្កដា​ឆ្នាំ ២០១៧ បាន​ឲ្យដឹងថា បច្ចុប្បន្ន ពិភពលោក​ទាំងមូល​នៅតែមាន​ប្រទេស​កំពុងអភិវឌ្ឍន៍​តិចតួច​ចំនួនជាង ៤០ ហើយ​ប្រទេសចិនគឺជា​អ្នកវិនិយោគ​ធំបំផុត​របស់​ពួកគេ ។ ក្នុងសន្និសីទ​កំពូល​BRICS​នៅហ្សូហាន់ណេស្បឺក​នាខែកក្កដា​ឆ្នាំនេះ លោកប្រធានរដ្ឋចិន​ស៊ីជីនភីង​បាន​ថ្លែងថា មិនថា​ប្រទេសចិន​អភិវឌ្ឍន៍​យ៉ាងណា​នៅពេលអនាគត គឺសុទ្ធតែជា​ប្រទេស​កំពុងអភិវឌ្ឍន៍ នឹង​គាំទ្រ​យ៉ាងពេញទំហឹង​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា ។និយាមរួម ​កម្រិត​ចូលរួម​ ​លក្ខណៈ​​​បរិយាប័ន្ន​និង​លក្ខណៈ​ផ្តល់​ផលប្រយជន៍​ជាទូទៅ​​នៃ​​ពិព័រណ៍​នាំចូល​​ចិន​អន្តរជាតិ​លើក​នេះ​​​គឺ​ជា​ការបង្ហាញ​នៃ​ការ​បំពេញ​​ពាក្យ​សន្យា​​និង​ការ​យកចិត្តទុកដាក់​ធ្វើ​ការអនុវត្ត​របស់​ប្រទេស​ចិន​។​​

      បច្ចុប្បន្ន​នេះ ​​ភាពផ្ទុយពី​សកលភាវូបនីយកម្ម​​និង​ការការពារ​និយម្ម​នៃ​ពាណិជ្ជកម្ម​កំពុង​កើន​ឡើង​​​​ ​ហើយ​​សេដ្ឋកិច្ច​​ពិភពលោក​ប្រឈម​នឹង​កម្លាំង​សម្ពាធ​ធ្លាក់ចុះ​កាន់តែ​ខ្លាំង​  ​​​​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ប្រទេស​​កំពុង​អភិវឌ្ឍន៍​តិចតួច​​ជា​ប្រទេស​ងាយ​រង​គ្រោះ​បំផុត​។ ​​ដើម្បី​អនុវត្ត​ជាក់ស្តែង​នូវ​​របៀបវារៈ​នៃ​ការអភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​ឆ្នាំ ២០៣០ ​នៃ​អង្គការ​សហប្រជាជាតិ ​និង​ដើម្បី​ឆ្លើយតប​នឹង​​ហានិភ័យ​និង​​បញ្ហា​ប្រឈម​របស់​​​មនុស្សជាតិ​​​បណ្តា​ប្រទេស​លើ​សកលលោក​ត្រូវ​​ឆ្លង​កាត់​ការខ្វែង​គំនិត​គ្នា​​និង​គន្លាត​រវាងគ្នា ​ដើរតួនាទី​ដែល​មាន​ប្រៀប​របស់​ខ្លួន ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​​ដោយ​បរិយាប័ន្ន៕​ ​​

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500033%5c1%5c9500033_1_1_2a8121af-b024-4e43-b269-6792220c70cc

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500033%5c1%5c9500033_1_1_76062bf4-f561-4849-ba4b-cb71917e5a9c

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500033%5c1%5c9500033_1_1_119ba02f-c205-4a8a-a719-fe12a51c11c9

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500033%5c1%5c9500033_1_1_69d3bace-4267-4033-a5e4-f72634bc0269

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស