លោក John Micklethwait និពន្ធនាយកទីភ្នាក់ងារព័ត៏មាន Bloomberg News បានថ្លែងក្នុងវេទិកាប្រព័ន្ធសារព័ត៌មានហិរញ្ញវត្ថុនិងធនាគារគំនិតអន្តរជាតិHongqiao នាថ្ងៃទី ៥ ខែវិច្ឆិកាថា យើងត្រូវតែសម្រេចឲ្យបាននូវសេដ្ឋកិច្ចសេរីនិងបើកទូលាយ ដូចអ្វីដែលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងក្នុងសុន្ទរកថា។ ផ្តោតលើអនាគតវែងឆ្ងាយ សកលភាវូបនីយកម្មមុខជាឈ្នះជាមិនខាន ក៏ប៉ុន្តែ ក្នុងរយៈពេលខ្លីប្រហែលនឹងលេចចេញនូវជាតិនិយម និងការការពារនិយមជាដើម។ នៅពេលខ្វះខាតកម្លាំងដឹកនាំលើវិស័យពាណិជ្ជកម្មសេរីនៅពិភពលោក ត្រូវតែមានប្រទេសចិនដើរតួនាទីដឹកនាំដើម្បីជំរុញពាណិជ្ជកម្មសេរី៕