马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងនិងភរិយាគឺលោកជំទាវPengLiyuanស្វាគមន៍ភ្ញៀវកិតិ្តយសនៃបណ្តាប្រទេសដែលអញ្ជើញមកចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង

2018-11-05 16:11:31 cri

  យប់ថ្ងៃ​ទី​៤​ខែ​វិច្ឆិកា ​នៅ​ទី​ក្រុង​សៀងហៃ ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​និង​ភរិយា​គឺ​លោកជំទាវ​PengLiyuan​​បាន​ធ្វើ​ពិធី​ជប់លៀង ​ដើម្បី​ស្វាគមន៍​ភ្ញៀវ​កិតិយស​នៃ​បណ្តា​ប្រទេស​ដែល​អញ្ជើញ​មក​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ដំបូង។

លោក​ស៊ីជីនភីង ​បាន​មាន​ប្រសាសន៍​ថា ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ជា​របស់​ប្រទេស​ចិន​ហើយ​ក៏​ជា​របស់​ពិភពលោក​ផងដែរ។​ពិព័រណ៍​នេះ​មិន​មែន​ជា​ពិព័រណ៍​ធម្មតា​នោះ​ទេ ​គឺ​ជា​ការ​សម្រេច​បាន​នូវ​គោលនយោបាយ​ដ៏​សំខាន់​សម្រាប់​ប្រទេស​ចិន​ដើម្បី​ជំរុញ​ការ​បើក​ទូលាយ​កម្រិត​ខ្ពស់​វគ្គ​ថ្មី​មួយ​ គឺ​ជា​វិធានការ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ចិន​ដើម្បី​បើក​ទីផ្សារ​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក​ដោយ​ម្ចាស់ការ ​ហើយ​វា​នឹង​នាំមក​នូវ​លទ្ធផល​ផ្លែផ្កា​ដល់​បណ្តា​ប្រទេស​នានា​ទូទាំង​ពិភពលោក។

​ក្នុង​ពិធី​ជប់លៀង​ដែល​ប្រកប​ដោយ​បរិយាកាស​សប្បាយ​រីករាយ​នេះ ​ភ្ញៀវកិតិយស​នៃ​បណ្តា​ប្រទេស​នានា​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​ហើយ​រួម​គ្នា​ជូនពរ​​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ដំបូង​នេះ​ឲ្យ​ទទួល​ជោគជ័យ​ដ៏​គាប់ប្រសើរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស