邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំណូលនៃផ្សារណាត់ពាណិជ្ជកម្មក្វាំងចូវលើកទី ១២៤ ទទួលបានជិត ៣០ពាន់លានយាន់ប្រាក់ចិន

2018-11-05 14:42:09

      ផ្សារណាត់​ពាណិជ្ជកម្ម​ក្វាំងចូវ​លើកទី ១២៤ ​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី ៤ ​ខែ​វិច្ឆិកា  ​​ទឹក​ប្រាក់​ចំណូល​ដែល​ទទួល​បាន​គឺ ​២៩៨៣០ ​លាន​យាន់​ប្រាក់ចិន​ ​ក្នុង​នោះ ​ ៣២.២ % ​​​​ពាក់ព័ន្ធ​នឹង​ប្រទេស​និង​តំបន់​​តាម​បណ្តោយ​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ”​​ស្មើ​នឹង ​៩៦៣០ ​លាន​យាន់​ប្រាក់​ចិន។

      បើ​ចែក​តាម​ទីផ្សារ​ ​ទឹកប្រាក់​ចំណូល​ក្នុង​​ផ្សារ​ណាត់​ពាណិជ្ជកម្ម​ក្វាំងចូវ​លើក​នេះ​ជាមួយ​ប្រទេស​ជប៉ុន ​​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ ​និង​ប្រទេសBRIC ​បាន​កើន​ឡើង​ក្នុង​អត្រា​ ​៧៤.៤%  ​១១.៤ %   ​និង​ ៧.២%។ ​គេ​រំពឹង​ថា​​ ​ការនាំចេញ​និង​នាំចូល​របស់​ចិន​​ពេញ​មួយ​​ឆ្នាំ​នេះ​នឹង​បន្ត​​កើន​ឡើង​ដោយ​នឹងនរ​ ​ហើយ​គុណភាព​និង​ប្រសិទ្ធភាព​ក៏​នឹង​បន្ត​កើនឡើង​តទៅទៀត​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស