ពីថ្ងៃទី ២៧ ដល់២៨ខែតុលា វេទិកាសហប្រតិបតិ្តការហិរញ្ញវត្ថុនិងពន្ធដាររវាងចិននិងសមាគមអាស៊ានលើកទី៥ បានប្រារព្ធធ្វើនៅក្រុងណាននីងខេត្តក្វាងស៊ី ក្រោមប្រធានបទ “ខ្សែក្រវាត់មួយនិងផ្លូវមួយ កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ពន្ធដាររួមនិងការអភិវឌ្ឍនិងការច្នៃប្រឌិតសេដ្ឋកិច្ច ” ។ មន្ត្រីស្ថាប័នហិរញ្ញវត្ថុនិងពន្ធដារ អ្នកជំនាញនិងបញ្ញវន្តវិស័យហិរញ្ញវត្ថុនិងពន្ធដារ ព្រមនិងសហគ្រិនដែលមកពីប្រទេសចិននិងបណ្តាប្រទេសតាមបណ្តោយ “ខ្សែក្រវាត់មួយនិងផ្លូវមួយ” សរុបជាង ១៨០ នាក់បានធ្វើការពិគ្រោះពិភាក្សានិងផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ក្នុងន័យរួមគ្នាស្វែងរកវិធីសាស្ត្រថ្មីនិងមធ្យោបាយថ្មីស្តីពីវិស័យហិរញ្ញវត្ថុនិងពន្ធដារដើម្បីបម្រើដល់កិច្ចកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ។
ថ្លែងក្នុងសុន្ទរកថា លោក Wang Li ប្រធានមន្ទីរស្រាវជ្រាវពន្ធដារអន្តរជាតិចិនបានលើកឡើងថា ប្រទេសចិនរីករាយបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យហិរញ្ញវត្ថុនិងពន្ធដារតទៅទៀតជាមួយបណ្តាប្រទេសអាស៊ាននានា ក្នុងន័យបង្កើនការប្រាស្រ័យទាក់ទងនិងឈ្នះ-ឈ្នះ ដើម្បីបង្កបង្កើតបរិយាកាសប្រកបអាជីវកម្មនិងបង់ពន្ធដែលមានគុណភាពខ្ពស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ាន ក៏ដូចជាខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការបម្រើដល់កិច្ចកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ផងដែរ ៕