ថ្ងៃទី២៨ខែតុលា ការប្រកួតកីឡាវាយកូនឃ្លីលើតុចិន-អាស៊ានពានរង្វាន់ផ្លូវសូត្រឆ្នាំ២០១៨បានបញ្ចប់វគ្គប្រកួតនៃក្រុមឯកទេស។ ក្រុមកីឡាករចិនបានយកឈ្នះក្រុមកីឡាករវៀតណាមដោយពិន្ទុ៣ទល់នឹង១ ដណ្តើមបានជើងឯកនៃការប្រកួតលើកនេះ ចំណែកឯក្រុមកីឡាករសិង្ហបរីបានយកឈ្នះក្រុមកីឡាករម៉ាឡេស៊ីដោយពិន្ទុ៣ទល់នឹងសូន្យ ទទួលបានជយលាភីលេខ៣៕