邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ត្រីមាសទី១ដល់ត្រីមាសទី៣ឆ្នាំនេះ តម្លៃនៃការនាំចេញនិងនាំចូលសរុបរវាងចិននិងបណ្តាប្រទេសតាមបណ្តោយ "ខ្សែក្រវាត់មួយនិងផ្លូវមួយ"មានចំនួនជាង ៦ ទ្រីលានយាន់ប្រាក់ចិន

2018-10-26 14:55:21 cri

       អ្នក​កាសែត​​​បាន​ដំណឹង​ពី​ក្រសួង​ពាណិជ្ជកម្ម​ចិន​កាលពី​ថ្ងៃទី ២៥ ​ខែ​តុលា​ថា  ​​នៅ​ក្នុង​បរិបទ​នៃ​បរិយាកាស​​​អន្តរជាតិ​មានការប្រែប្រួល​ខ្លាំង​ក្តី ​នៅ​ក្នុង​ត្រីមាស​ទី១​ដល់​ទី៣ ​​​ឆ្នាំ​នេះ ​​តម្លៃ​​​នៃ​ការនាំចេញ​និង​នាំចូល​សរុប​​រវាង​ប្រទេស​ចិន​​និង​បណ្តា​ប្រទេស​តាម​បណ្តោយ​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​” ​បាន​លើស​ពី​ ៦ ​ទ្រីលាន​យាន់​ប្រាក់ចិន​  ​បាន​កើនឡើង ​១៣ ​% ​បើប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នាឆ្នាំទៅមិញ។

      យោងតាម​ស្ថិតិ​​​បង្ហាញ​ពី​អគ្គនាយកដ្ឋានគយ​ចិន​នាពេលកន្លងនេះ​បាន​ឲ្យ​ដឹងថា  ​​ពី​ត្រីមាស​ទី១ដល់ទី៣​ក្នុង​ឆ្នាំ២០១៨នេះ ​​ការ​នាំចេញ​និង​នាំចូល​រវាង​ចិន​និង​សហភាព​អឺរ៉ុប ​អាមេរិក​ និង​អាស៊ាន​​បាន​កើនឡើង​គឺ ​៧.៣ %  ,  ៦.៥%  ​និង ១២.៦ % ​ ​ហើយ​អត្រា​កំណើន​នៃ​ការ​នាំចេញ​និង​នាំចូល​​រវាង​ចិន​និង​ប្រទេស​តាម​បណ្តោយ​ "ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"​​មួយ​ចំនួន​ដូចជា​រុស្ស៊ី ប៉ូឡូញ ​កាហ្សាក់ស្ថាន​ជាដើម​ ​ក៏​មាន​ល្បឿន​លឿន​ជាង​កំណើន​សរុប​ដែរ៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស