10ថ្ងៃទៀត! ពិព័រណ៍នាំចូលចិនអន្តរជាតិជាលើកដំបូងនឹងសម្ពោធជាផ្លូវការ! សៀងហៃបានត្រៀមរួចជាស្រេច!
អគារ T2 នៃអាកាសយានដ្ឋានHong qiaoក្រុងសៀងហៃបានបើកដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលសេវាកម្មសម្រាប់ផ្តល់សេវាកម្មព័ត៌មាននិងការទទួលបដិសណ្ឋារកិច្ចជូនចំពោះភ្ញៀវជាតិនិងអន្តរជាតិដែលអញ្ជើញមកចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិជាលើកដំបូង។
បុគ្គលិកការងារនៅលើរថភ្លើងល្បឿនលឿននៃ“ ពិព័រណ៍នាំចូលចិនអន្តរជាតិជាលើកដំបូង ” កំពុងធ្វើការណែនាំពីព័ត៌មានទូទៅអំពីពិព័រណ៍ជូនអ្នកដំណើរ។
កម្មករចម្ការស្រាក្រហមរបស់ប្រទេសម៉ារ៉ុកកំពុងលាងផ្លែទំពាំងបាយជូរដើម្បីត្រៀមធ្វើស្រា។ ស្រាទំពាំងបាយជូរម៉ារ៉ុកនឹងមកដល់ប្រទេសចិនតាមរយៈការចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិជាលើកដំបូង។
ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិជាលើកដំបូងខាងមុខនេះ ឧបករណ៍តន្ត្រីក៏ជាចំណុចផ្តោតរបស់មនុស្សជាច្រើន។
ពាណិជ្ជករទិញនិងពាណិជ្ជករតាំងពិព័រណ៍ផ្នែកម្ហូបអាហារនៃពិព័រណ៍នាំចូលចិនអន្តរជាតិជាលើកដំបូងកំពុងពិភាក្សាគ្នាអំពីការតភ្ជាប់នៃការផ្គត់ផ្គង់និងការទទួលទំនិញ។
ផលិតផលអេហ្ស៊ីបដែលនឹងចូលរួមក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិជាលើកដំបូងគឺដឹកជញ្ជូនចេញពីកំពង់ផែព្រែកជីក Suez ទៅកាន់ក្រុងសៀងហៃប្រទេសចិន។