ថ្ងៃទី ២៤ ខែតុលានៅវិមានប្រជាជនចិននាក្រុងប៉េកាំង លោក លី ចាន់ស៊ូ ( Li Zhanshu ) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបសន្ទនាជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។
លោក លី ចាន់ស៊ូ បានថ្លែងថា ឆ្នាំនេះជាខួបឆ្នាំទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា។ ភាគីចិននឹងបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន។ ចិនរីករាយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់មួយនិងផ្លូវមួយ" ក៏ដូចជាក្នុងវិស័យកសិកម្ម ហេដ្ឋរចនាសម្ព័ន្ធជាដើម ព្រមទាំងបន្តផ្តល់ជំនួយយ៉ាងសកម្មសម្រាប់ថែរក្សាការអភិវឌ្ឍប្រកបដោយស្ថិរភាព និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
សម្តេច សាយ ឈុំ បាននិយាយថា ប្រទេសកម្ពុជានិងចិនគឺជាមិត្តពិតប្រាកដ ជាបងប្អូនល្អដែលអាចជឿទុកចិត្តបាន រីករាយជំរុញឲ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនទទួលបានសមទ្ធិផលកាន់តែច្រើនថែមទៀត៕