ថ្ងៃទី ៥ ខែតុលាតាមម៉ោងតំបន់ កិច្ចប្រជុំកំពូលនៃភាពជាអ្នកដឹកនាំវ័យក្មេងពិភពលោកលើកទី ១៥ និងជាវេទិកាប្រទេសចិនក្រុងឡុងដ៍ឆ្នាំ ២០១៨ បានបើកធ្វើឡើងនៅក្លឹបសេរីនិយមជាតិ (National Liberal Club) នាក្រុងឡុងដ៍ប្រទេសអង់គ្លេស។
ភ្ញៀវកិត្តយសចំនួន ១៣ រូបបានអញ្ជើញថ្លែងសុន្ទរកថាសំខាន់ៗនិងបានធ្វើការពិភាក្សាជាក្រុម ។កិច្ចពិភាក្សាបានផ្តោតលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌ សិល្បៈជាដើមរវាងប្រទេសចិន ប្រទេសលោកខាងលិច និងប្រទេសតាមបណ្តោយតំបន់ "ខ្សែក្រវាត់មួយនិងផ្លូវមួយ" នាបច្ចុប្បន្ន ក៏ដូចជាទស្សនៈដែលវប្បធម៌ដែលឆ្លុះបញ្ចាំងពីជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន , ការនាំចេញនាំចូលរបស់ប្រទេសចិននិងឱកាសសម្រាប់លោកខាងលិច, ការធ្វើសមាហរណកម្មនិងជម្លោះរវាងសិល្បៈតន្ត្រីខាងកើតនិងខាងលិច , ការធ្វើសមាហរណកម្មនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃវប្បធម៌ចិននិងជប៉ុនជាដើម ដើម្បីពិគ្រោះពិភាក្សាពីគោលដៅនិងទិសដៅអភិវឌ្ឍន៍រួមនៃការធ្វើកិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសលោកខាងលិចក្រោមសភាពការណ៍សង្គមនាពេលបច្ចុប្បន្ន៕