孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំប្រទេសអាស៊ានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយនិងពិព័រណ៍ចិន-អាស៊ាន

2018-09-13 17:05:01 cri

    ពិព័រណ៍​ចិន-អាស៊ាន​លើកទី១៥​និងសន្និសីទ​កំពូលស្តីពី​ធុរកិច្ច​និង​វិនិយោគ​ចិន-អាស៊ាន​ដែលមាន​រយៈពេល​៤ថ្ងៃ​បានបើកធ្វើ​នៅថ្ងៃ​ទី១២ខែ​កញ្ញានៅ​ក្រុង​ណាននីង​ភូមិភាគ​ស្វយ័ត​ក្វាងស៊ី ។​ ប្រធានបទ​នៃពិព័រណ៍​លើកនេះ​គឺ”រួមគ្នា​កសាង​ផ្លូវសូត្រលើ​សមុទ្រ​សតវត្សរ៍ទី២១​ បង្កើត​សហគមន៍រួម​នៃការច្នៃ​ប្រឌិតថ្មី​ចិន-អាស៊ាន” ។​ ក្នុងពិធី​សម្ពោធបើក ​មេដឹកនាំ​នៃបណ្តា​ប្រទេស​អាស៊ាននានា​បាននាំគ្នា​វាយតម្លៃ​​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់មួយ​និងផ្លូវ​មួយនិង​ពិព័រណ៍​ចិន-អាស៊ាន ។

    ឆ្នាំ២០១៨​នេះជា​ខួបទី១៥​នៃការបង្កើត​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​រវាង​ចិននិង​អាស៊ាន ​ហើយ​ក៏ជា​ខួបទី៦០នៃ​ការបង្កើត​ទំនាក់ទំនង​ផ្លូវទូត​រវាង​កម្ពុជា​និងចិន​ផងដែរ ។ ​ប្រទេស​កម្ពុជាជា​ប្រទេសកិតិ្តយស​នៃពិព័រណ៍​ចិន-អាស៊ាន​ឆ្នាំនេះ ។ ​សម្តេចហ៊ុនសែន​បាន​ថ្លែង​​ថា ក្នុង​រយៈពេល​១៥ឆ្នាំ​កន្លងទៅនេះ​ ពិព័រណ៍​ចិន-អាស៊ាន​បាន​ក្លាយជា​វេទិកា​ដ៏សំខាន់និង​មាន​ប្រសិទ្ធភាព​ខ្ពស់មួយ​សម្រាប់​មេដឹកនាំ ​សហគ្រិន​និង​វិនិយោគិន​នៃបណ្តា​ប្រទេសនានា​ធ្វើការផ្លាស់ប្តូរ​ផ្នែកនយោបាយ​ ការទូត​ សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ និងបាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​ផ្នែកវិនិយោគ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិននិង​ប្រទេសអាស៊ាន​មាន​ភាពកាន់តែ​ស៊ីជម្រៅ​ និងជំរុញ​ដំណើរការ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុងតំបន់​យ៉ាង​ស៊ីជម្រៅ ។​ សម្តេច​សង្ឃឹមថា ​ប្រទេស​ចិន​នឹង​ចែក​រំលែក​បច្ចេកទេស​និង​បទពិសោធន៍​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​និងច្នៃប្រឌិតថ្មី​ជាមួយ​ប្រទេស​អាស៊ាននានា​ បន្ត​ពង្រឹងនិង​អភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​បច្ចេកវិទ្យា​និង​ច្នៃប្រឌិតថ្មី​រវាង​ចិននិង​អាស៊ាន ​ជំរុញ​ប្រទេស​អាស៊ាននានា​ឲ្យ​ទទួល​ផលប្រយោជន៍​ធំសម្បើម​​ ​ដើម្បី​សម្រេច​គោលដៅ​នៃ​ការបង្កើត​សហគមន៍រួម​ខាង​ការច្នៃប្រឌិតថ្មី​ចិននិង​អាស៊ាន​នៅ​ទីចុងបំផុត ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស