邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបញ្ចូលកម្លាំងចលករថ្មីក្នុងការបង្កើតរង្វង់សេដ្ឋកិច្ចអាស៊ីឦសាន

2018-09-13 15:59:10 cri

ថ្ងៃ​ទី​១២​ខែ​កញ្ញា​ លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​សេដ្ឋកិច្ចទិសបូព៌ាលើក​ទី​៤​ដែល​ក្រោម​ចំណងជើងថា ​រួម​គ្នា​ចែករំលែក​នូវ​ឱកាស​ថ្មី​នៃ​ការ​អភិវឌ្ឍ​តំបន់​ចុងបូព៌ា ​ត្រួសត្រាយ​អនាគត​ដ៏​ល្អបវរ​ថ្មី​នៃ​អាស៊ី​ឦសាន ​ហើយ​បាន​លើក​ឡើង​នូវ​៤ចំណុច​ស្តីពី​ការ​ជំរុញ​សន្តិភាព​និង​ស្ថិរភាព​និង​ការ​អភិវឌ្ឍ​មាន​ភាព​រុងរឿង​នៃ​តំបន់​ក្នុង​សភាពការណ៍​ថ្មី​ ​គឺ​ត្រូវ​តែ​បង្កើន​ជំនឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញទៅមក ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ ​រៀនសូត្រ​និង​យក​បទ​ពិសោធន៍​ពី​គ្នា ​និង​សម្លឹង​មើល​អនាគត​យូរអង្វែង។​សុន្ទរកថា​របស់​លោក​បាន​បង្ហាញ​ពី​ផែនទី​ចង្អុល​ផ្លូវ​មួយ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ពិពិធកម្ម​និង​និរន្តរភាព​ក្នុង​តំបន់​ព្រម​ទាំង​បាន​បញ្ចូល​កម្លាំង​ចលករ​ថ្មី​។

តំបន់​អាស៊ី​ឦសាន​រួម​មាន​ប្រទេស​ចំនួន​៦​គឺ​ប្រទេស​ចិន​ ​រុស្ស៊ី​ ​ម៉ុងហ្គោលី កូរ៉េ​ខាង​ត្បូង​ កូរ៉េ​ខាង​ជើង​និង​ជប៉ុន ​មាន​ចំនួន​ប្រជាជន​សរុប​២៣ភាគ​រយ​នៃ​ប្រជាជន​សរុប​លើ​ពិភពលោក។​បរិមាណ​សេដ្ឋកិច្ច​ទូទៅ​មាន​អត្រា​១៩ភាគរយ​នៃ​ពិភពលោក។​ក្នុង​សភាពការណ៍​ដែល​ឯកតោភាគីនិយម​និង​ការការពារ​និយម​បាន​ងើបឡើង​នា​ពេល​បច្ចុប្បន្ន​នេះ ​ការ​ឯកភាព​មតិ ​និង​កសាង​សេដ្ឋកិច្ច​តំបន់​ដែល​បើក​ទូលាយ​បាន​ក្លាយ​ទៅ​ជា​សេចក្តី​ប្រាថ្នា​ជា​ទូទៅ​នៃ​បណ្តាប្រទេស​នានា​ក្នុង​តំបន់​នេះ។

ក្នុង​សុន្ទរកថា​របស់​លោក​ស៊ីជីនភីង​បាន​លើក​ឡើង​នូវ​គោលដៅ​រួម​គ្នា​ស្តី​ពី​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​រង្វង់​សេដ្ឋកិច្ច​អាស៊ី​ឦសាន​។តាម​ការ​ពិត ​ការ​បង្កើត​រង្វង់​សេដ្ឋកិច្ច​អាស៊ី​ឦសាន​មាន​មូលដ្ឋាន​រឹងមាំ​ណាស់ ​ទី​១ ​តំបន់​អាស៊ី​ឦសាន​មាន​ប្រភព​ធនធាន​ធម្មជាតិ​សម្បូរ​បែប​ណាស់ ​លើស​ពី​នេះ​តៅ​ទៀត ​សមត្ថភាព​បច្ចេកវិទ្យា​ស្រាវជ្រាវ​នៅ​តំបន់​អាស៊ី​ឦសាន​នាំ​មុខ​គេ​លើ​ពិភពលោក ​។​ព្រម​ពេល​ជា​មួយ​គ្នា ​តំបន់​នេះ​មាន​ប្រាក់​ទុន​គ្រប់​គ្រាន់​ ​ជា​ពិសេស​ការ​វិនិយោគ​របស់​ចិននៅ​ក្រៅ​ប្រទេស​ ​បាន​ក្លាយ​ទៅ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ដែល​ទាញ​កំណើន​វិនិយោគ​ផ្ទាល់​ចំពោះ​ក្រៅ​ប្រទេស​នៃ​ពិភពលោក។ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ស្ថានការណ៍​សន្តិសុខ​នៅ​តំបន់​ត្រូវ​បាន​កែ​លម្អ​ឥតឈប់ឈរ​បាន​ផ្តល់​ការ​ធានា​ដ៏​ល្អ​ប្រសើរ​ដល់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ផងដែរ។​

       តើ​ភាគី​នានា​គួរធ្វើ​យ៉ាង​ដូចម្ត៉េច​ដើម្បីធ្វើ​ឲ្យ​មានភាព​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ក្រោម​សភាពការណ៍​ថ្មី​? លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​លើកឡើង​នូវ​សំណើ​មួយ​ចំនួន​ដូច​ជា​”ការ​តភ្ជាប់​គ្នា​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ “  “ ការ​លើក​កម្ពស់នូវ​​ការ​តភ្ជាប់គ្នា​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ សេរីភាវូបនីយកម្ម​​និង​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ឆ្លង​ដែន​​ “ និង​” ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​ខ្នាត​តូច​និង​កិច្ចសហប្រតិបត្តិការ​អនុតំបន់​” ជាដើម ។ ​សំណើទាំងនេះប្រកប​ដោយ​លក្ខណៈណែនាំក្នុង​ការ​អនុវត្ត​ជាក់ស្តែង​យ៉ាង​ខ្លាំង​ ។​ ​កម្រិត​អភិវឌ្ឍសេដ្ឋកិច្ច​នៃ​ប្រទេស​អាស៊ី​ឦសាន​ចំនួន​ ៦ គឺ​មិន​ខុស​គ្នា​ច្រើន​ទេ​​ ដូច្នេះការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​ក្នុង​ក្របខ័ណ្ឌ​មាន​ឧត្តម​ជាក់​លាក់​មួយ​ភាព​យ៉ាង​លេចធ្លោ​ ។  តំបន់​អាស៊ីឦសាន​មាន​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីនិង​ពហុភាគី​ជាច្រើន​ ដូច​ជា​ការ​កសាង​របៀង​សេដ្ឋកិច្ច​ចិន​ រុស្ស៊ី​និង​ម៉ុងហ្គោលី​ ព្រម​ទាំង​ការ​ចរចា​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​ ជប៉ុន​និង​កូរ៉េខាងត្បូង​ជា​ដើម ​ក្របខ័ណ្ឌ​ទាំង​នេះ​បាន​ផ្តល់​ជា​បទ​ពិសោធន៍​សម្រាប់​បង្កើន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ស៊ីជម្រៅ​ថែម​ទៀត​ ។ 

       ​អ្វី​ដែល​សំខាន់​ជាង​នេះ​ គឺ​គំនិត​ផ្តួច​ផ្តើម​ស្តីពី​”ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ”​របស់​ប្រទេស​ចិន​ទទួលបាន​ការគាំទ្រ​ជា​បន្តបន្ទាប់​នៅ​តំបន់​អាស៊ី​ឦសាន​ ។ ប្រទេស​អាស៊ីឦសាន​នានា​បានបង្ហាញ​ក្តី​បំណង​អំពី​ការ​គាំទ្រ​និង​ចូលរួម​យ៉ាង​សកម្ម​នូវការ​កសាង​​គំនិត​ផ្តួច​ផ្តើម​ស្តីពី​”ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ”​ ។ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ និង​មូលនិធិ​​ផ្លូវ​សូត្រ​នឹង​ដើរ​តួនាទី​កាន់តែ​សំខាន់​  ​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ​វា​នឹង​នាំ​មក​នូវ​កាលានុវត្តភាព​កាន់តែ​ច្រើន​ក្នុង​ការបង្កើត​រង្វង់សេដ្ឋកិច្ច​អាស៊ីឦសាន​ ។

       ស្ថានការណ៍​នៅ​តំបន់​អាស៊ីឦសាន​នាពេល​បច្ចុប្បន្ន​​មាននិន្នាការ​អភិវឌ្ឍ​ដ៏ល្អ​ ។ ​បើ​សម្លឹង​មើលទៅ​ពេល​អនាគត​ រង្វង់សេដ្ឋកិច្ច​អាស៊ី​ឦសាន​បែប​​បើកទូលាយ​មួយ​មិន​ត្រឹម​តែ​ផ្តល់​ផលប្រយោជន៍​កាន់តែ​ច្រើន​ដល់​ប្រជា​ជន​តំបន់​ប៉ុណ្ណោះទេ​ ថែមទាំង​អាច​ក្លាយជា​កម្លាំងដ៏​​សំខាន់​ក្នុង​ការ​គាំពារ​ពហុភាគីនិយម​និង​ជំរុញ​ឲ្យ​របៀប​រៀបរយ​អន្តរជាតិ​វិវឌ្ឍ​ទៅ​ទិសដៅ​សច្ចធម៌និង​កាន់តែ​សមហេតុផល ៕​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស