ពេលថ្មីៗកន្លងទៅនេះ ល្ខោនអូបេរ៉ាឈ្មោះថា 《ម៉ាកូប៉ូឡូ》 ដែលបង្កើតឡើងដោយសិល្បករប្រទេសចិន អង់គ្លេសនិងដាណឺម៉ាកជាដើមត្រូវបានសម្តែងនៅមជ្ឈមណ្ឌលសិល្បៈ Tianqiao ក្រុងប៉េកាំង ។ ល្ខោនអូបេរ៉ានេះបានបង្ហាញឲ្យឃើញពីបំណងប្រាថ្នាយ៉ាងខ្លាំងក្លារបស់គ្រប់ជនជាតិដើម្បីបន្តការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ ហើយបានបង្ហាញពីតម្លៃសំខាន់និងអត្ថន័យយូរអង្វែងនៃការគាំពារលំហូរយ៉ាងរលូននៃផ្លូវសូត្រនិងបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិផងដែរ ។
នៅខែធ្នូឆ្នាំ២០១៦ ក្រសួងវប្បធម៌ចិនបានលើកឡើងថា បង្កើនការអភិវឌ្ឍយន្តការកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិននិងប្រទេសនិងតំបន់តាមខ្សែក្រវាត់មួយនិងផ្លូវមួយ ជំរុញបង្កើតសម្ព័ន្ធពិសេសចំនួន៥ គឺសម្ព័ន្ធរោងល្ខោនអន្តរជាតិនៃផ្លូវសូត្រនិងសម្ព័ន្ធសារមន្ទីរអន្តរជាតិនៃផ្លូវសូត្រជាដើម ដើម្បីទទួលបានការស្វែងយល់គ្នា គោរពគ្នានិងជឿទុកគ្នាទៅវិញទៅមករវាងប្រជាជនតាមខ្សែក្រវាត់មួយនិងផ្លូវមួយ និងរួមវិភាគទានចំពោះការបង្កើតសហគមន៍រួមវាសនាតែមួយដែលទទួលខុសត្រូវរួមគ្នានិងចែករំលែកផលប្រយោជន៍ជាមួយគ្នា ។