邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ម៉ុងហ្គោលីបើកឲ្យប្រើប្រាស់ជាផ្លូវការនូវច្រកចូលងាយស្រួល "ខ្សែក្រវាត់មួយនិងផ្លូវមួយ"

2018-08-29 15:00:16 cri

      ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ុងហ្គោលី​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅនេះ  ​​ដែល​អម​ដំណើរ​ដោយ​លោក DAMDIN TSOGTBAATAR ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ុងហ្គោលី​  ​លោក Wang Yi ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​បាន​ទៅធ្វើ​ការពិនិត្យ​នៅ​នឹង​កន្លែង​ជាពិសេស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Chinggis Khaan ​ក្រុង Ulaanbaatar ​ ។ ​លោក​ទាំងពីរ​ក៏​បាន​ប្រកាស​រួមគ្នា​នូវ​ការបើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៃ​ច្រក​ចូល​ងាយស្រួល​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ” ​នៃ​អាកាសយានដ្ឋាន​​នេះ​​។

      តាមការណែនាំ​ពី​មន្ត្រី​ក្រសួង​ការបរទេស​ម៉ុងហ្គោលី​បាន​ឲ្យ​ដឹង​​ថា  ​ការបើក​ឲ្យ​ប្រើប្រាស់​នៃ​ច្រក​ចូល​ងាយ​ស្រួល​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”  ​នឹង​ជំរុញ​​ការផ្លាស់ប្តូរ​​​បុគ្គល​និង​វិស័យ​វប្បធម៌​មនុស្សជាតិ​រវាង​​បណ្តា​ប្រទេស​តាម​បណ្តោយ​ខ្សែ ​ហើយ​​នឹង​បង្កើត​​កាលានុវត្តភាព​សម្រាប់​​ការវិនិយោគ​​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​។​  ​ច្រក​នេះ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​​អនុវត្ត​​ដោយ​​រលូន​នៃ​គំនិត​ផ្តួច​ផ្តើម​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស