អ្នកសារព័ត៌មានបានដំណឹងនៅពេលថ្មីៗកន្លងទៅនេះថា កម្មវិធីវប្បធម៌ទ្រង់ទ្រាយធំឈ្មោះ ”អាណាចក្រអង្គរ” ដែលរៀបចំឡើងដោយក្រុមហ៊ុនវប្បធម៌ De Yang Mei Yi ខេត្តស៊ីឈាន់បានបង្កើតឡើងនៅប្រទេសកម្ពុជានៅចុងឆ្នាំ២០១៧ តាមនិងត្រូវបានគេរំពឹងថា នឹងទទួលអ្នកទេសចរប្រហែល១លាននាក់នៅចុងឆ្នាំនេះ ។
លោក Zhou Xiaoheng អគ្គនាយកនៃក្រុមហ៊ុនវប្បធម៌ De Yang Mei Yi ខេត្តស៊ីឈាន់បាននិយាយថា កម្មវិធីនេះរួមមានរឿងល្ខោនឈ្មោះ ”អាណាចក្រអង្គរ” ដែលបង្ហាញពីទំនៀមទម្លាប់ និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា ។
ក្រៅពីរឿងល្ខោនកម្មវិធី”អាណាចក្រអង្គរ”នៅមានទេសចរណ៍ ពាណិជ្ជកម្ម កម្សាន្ត និងផ្តល់ម្ហូបអាហារជាដើម ដែលបង្កើតសមាគមចម្រុះផ្នែកវប្បធម៌ទេសចរណ៍និងវេទិកាផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ចនិងពាណិជ្ជកម្មចំពោះបរទេសមួយ ។