马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសនិងអង្គការអន្តរជាតិចំនួន១០៣បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយជាមួយប្រទេសចិន

2018-08-28 22:12:49 cri

    ឆ្នាំ​២០១៨​គឺ​ជា​ខួប​ទី​៥​នៃ​ការ​លើក​ឡើង​នូវ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវ​មួយ​ដោយ​ប្រទេស​ចិន​។​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវ​មួយ​ទទួល​បាន​ការ​ឆ្លើយ​តប​និង​ចូល​រួម​យ៉ាង​វិជ្ជមាន​ពី​ពិភពលោក​ទាំង​មូល ​កិច្ច​កសាង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវ​មួយ​និង​ទស្សនៈ​ស្នូល​ស្តីពី​ការ​រួម​គ្នា​ពិគ្រោះ​ពិភាក្សា​ ​ការ​កសាង​រួម​គ្នា​និង​ចែក​រំលែក​ជា​មួយ​គ្នា​ត្រូវ​បាន​សរសេរ​ក្នុង​ឯកសារ​លទ្ធផល​នៃ​យន្តការ​អន្តរជាតិ​សំខាន់​ៗ​ដូច​ជា​អង្គការ​សហប្រជាជាតិ​ជា​ដើម។​សព្វ​ថ្ងៃ​នេះ ​រួម​ទាំង​អស់​បាន​មាន​ប្រទេស​និង​អង្គការ​អន្តរជាតិ​ចំនួន​១០៣​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ស្តីពី​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវ​មួយ​ចំនួន​១១៨​ច្បាប់​ជា​មួយ​នឹង​ប្រទេស​ចិន។

    លោកអនុប្រធាន​ការិយាល័យ​ក្រុម​ដឹកនាំ​ការងារ​កិច្ច​កសាង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវ​មួយ​ប្រទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ដែល​ធ្វើ​នៅ​ក្រុង​ប៉េកាំង​នា​ថ្ងៃ​ទី ២៧​ខែ​សីហា​ថា​ ​គម្រោង​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​រវាង​ចិន​និង​បរទេស​បាន​ទទួល​ការ​វិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់។​ដូច​ជា​កិច្ច​កសាង​របៀង​សេដ្ឋកិច្ច​រវាង​ចិន​និង​ប៉ាគីស្ថាន​បាន​ដំណើរ​ការ​យ៉ាង​រលូន ​កិច្ច​កសាង​ផ្លូវ​ដែក​ចិននិង​ឡាវ ​ផ្លូវ​ដែក​ចិន​និង​ថៃ​ជា​ដើម​បាន​ដំណើរ​ការមាន​ភាព​នឹងនរ ​ផ្នែក​មួយ​ចំនួន​នៃ​ផ្លូវ​រថភ្លើង​ល្បឿនលឿន​ពី​ហ្សាការតា​ទៅ​បាន់ឌុង​បាន​ចាប់​ដំណើរ​កសាង​ហើយ ​កំពង់ផែGawador​មាន​សមត្ថភាព​ប្រតិបត្តិ​ការ​ពេញលេញ​ហើយ ​រថភ្លើង​ល្បឿន​លឿន​ចិន​និង​អឺរ៉ុប​ CHINARAILWAY​Express បាន​បើកបរ​លើស​ពី​១​ម៉ឺន​លើក។

អ្នកបកប្រែ:马小青
ប្លុកពិសេស