邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

* លិខិតជូនពររបស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

2018-07-19 17:54:10 cri

​​​លិខិត​ជូនពរ​របស់​ឯកឧត្តម​ លី ខឺឈាង ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​​ជូន​ចំពោះ​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​

 

សូមគោរពជូន​សម្តេច​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

 

ក្នុង​ឱកាស​គម្រប់​ខួប​ ៦០ ​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ចិន​និង​កម្ពុជា  ​ខ្ញុំ​សូម​តាង​នាម​រដ្ឋាភិបាល​ចិន​និង​​ខ្លួនខ្ញុំ​ផ្ទាល់  ​តាមរយៈ​សម្តេច​ សូម​ចូលរួម​សម្តែង​​អបអរ​សាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​​រាជរដ្ឋាភិបាល​​និង​ប្រជាជន​កម្ពុជា។

 

ចំណង​មិត្តភាព​រវាង​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​មាន​​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ណាស់​មក​ហើយ  ​ប្រទេស​យើង​ទាំងពីរ​គឺជា​មិត្ត​ជិតខាង​ប្រពៃណី​និង​ជា​​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ​ក្នុងរយៈពេល​ ៦០ ឆ្នាំ​បន្ទាប់​ពី​ការបង្កើត​ទំនាក់ទំនង​ការទូតកន្លងមកនេះ ​ក្រោម​ការខិតខំ​ប្រឹង​ប្រែង​រួមគ្នា​របស់​ភាគី​ទាំងពីរ ​ទំនាក់​ទំនង​រវាង​ចិន​និងកម្ពុជា​បាន​វិវឌ្ឍ​រីកចម្រើន​ឥត​ឈប់​ឈរ​ ​សមិទ្ធផល​នៃ​​កិច្ចសហប្រតិបត្តិការ​​លើ​គ្រប់​វិស័យ​មាន​ភាពលេចធ្លោ ​ដែល​បាន​នាំមក​នូវ​ផលប្រយោជន៍​​ដ៏​ប្រាកដ​ប្រជា​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

 

កាលពី​ខែមករា​ឆ្នាំនេះ ​តបតាម​សេចក្តីអញ្ជើញ​របស់​សម្តេច ​ខ្ញុំ​បាន​​បំពេញ​​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ប្រកប​​ដោយ​ជោគជ័យ ​ហើយ​យើង​បាន​សម្រេច​គំនិត​ឯកភាព​ថ្មី​អំពី​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំងពីរ​​។  ប្រទេស​​ចិន​នឹង​បន្ត​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​កម្ពុជា​ ក្នុង​ការដើរ​តាម​​មាគ៌ា​អភិវឌ្ឍន៍​ដែល​សមស្រប​នឹង​សភាពការណ៍​ជាតិ​របស់​ខ្លួន។ ​ខ្ញុំ​រីករាយ​រួម​គ្នា​​ជាមួយ​សម្តេច​ ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ប្រពៃណី​រវាង​ចិន​និង​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ​ក៏​ដូច​ជា​បន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ​ដើម្បី​ជំរុញ​ឲ្យ​ទំនាក់​ទំនង​ភាពជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេស​យើង​ទាំងពីរ​ឲ្យ​ឈាន​​ដល់​កម្រិត​កាន់តែ​ខ្ពស់​ថែម​ទៀត។

 

សូម​ជូនពរ​ចំណង​មិត្តភាព​ចិន​និង​​កម្ពុជា​ឲ្យ​ស្ថិតស្ថេរ​ជា​​អមតៈ!

សូម​ជូនពរ​ព្រះរាជាណាចក្រ​កម្ពុជា​​មាន​សុខសន្តិភាព ​និង​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាព​សម្បូរ​សប្បាយ​និង​រុងរឿងថ្កុំថ្កើង!

 

ឯកឧត្តមៈ  លី ខឺឈាង

នាយករដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សាកិច្ចការរដ្ឋនៃ​សាធារណរដ្ឋប្រជាមានិតចិន

ប៉េកាំង ​ថ្ងៃទី ១៩ ​ខែកក្កដា ឆ្នាំ ២០១៨ ​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស