邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មនៃអង្គការសហប្រតិបត្តិការសៀងហៃបានប្រារព្ធធ្វើឡើងនៅក្រុងប៉េកាំង ដើម្បីធ្វើឲ្យកាន់តែជម្រៅដល់ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់

2018-06-07 14:29:55

      ថ្ងៃទី ៦  ខែ​មិថុនា  ​វេទិកា​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្រុង​ប៉េកាំង​ តំណាង​មកពី​សមាគម​​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​និង​សហគ្រិន​ចំនួន​ប្រហែល​ ៣០០ ​នាក់​ ដែល​មកពី​​ប្រទេស​ចិន​ រុស្ស៊ី ​ឥណ្ឌា ​ប៉ាគីស្ថាន ​កាហ្សាស្ថាន ​អ៊ូសបេគីស្ថាន ​តាជីគីស្ថាន​ កៀហ្ស៊ីស៊ីស្ថាន​ជាដើម​បាន​អញ្ជើញ​ចូលរួម​​។

      លោក Chen Zhou ​អនុប្រធាន​សមាគម​​ជំរុញ​ពាណិជ្ជកម្ម​ប្រទេស​ចិន​បាន​ថ្លែង​ក្នុង​ពិធី​​បើក​វេទិកា​ថា  ​សម្រាប់​ពិសេស​ឆ្នាំនេះ​ប្រទេស​ចិន​នឹង​រៀបចំ​ពិព័រណ៍​នាំ​ចូល​អន្តរជាតិ​ចិន​លើក​ទីមួយ​នៅ​ទីក្រុង​សៀងហៃ ​សង្ឃឹម​ថា​មជ្ឈដ្ឋាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​នឹង​ចូលរួម​យ៉ាង​សកម្ម​។

     លោក Khemka ​ប្រធាន​គណៈកម្មាធិការ​សហគ្រាស​ឧស្សាហកម្ម​ឥណ្ឌា​បាន​ថ្លែង​ក្នុង​វេទិកា​ថា ​ឥឡូវ​នេះ  ​បញ្ហា​ធំបំផុត​ដែល​សហគ្រាស​សេដ្ឋកិច្ច​ឥណ្ឌា​កំពុង​ប្រឈម​មុខ​គឺ​ឱកាស​ការងារ​  ​។ ​ការដែល​ចូលរួម​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ​នឹង​ជួយ​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​ទៀត​ក្នុង​វិស័យ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម​ជាដើម  ​ដើម្បី​ជំរុញ​ឲ្យ​តំបន់​ទាំងមូល​រួមគ្នា​ចែករំលែក​នូវ​វិបុលភាព​និង​ស្ថិរភាព៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស